ពេលវេលាដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងទុកឲ្យកូរ៉េខាងត្បូងដកប្រដាប់បំពងសម្លេងចេញពីតំបន់ព្រំដែនក្នុងរយះពេល៤៨ម៉ោង បើមិនយកចេញទេនឹងរងការវាយប្រហារ។ ពេលវេលាននោះនឹងត្រូវផុតនៅម៉ោង៥រសៀលនេះតើកូរ៉េខាងជើងអាចនឹងផ្ទូះអាវុធដែឬទេ?
ចំពោះកូរ៉េខាងត្បូងវិញការដកប្រដាប់បំពងសម្លេងចេញពីទីនោះមានន័យថាបានចុះចាញ់កូរ៉េខាងជើងដោយស្វ័យប្រវត្តិ ទាំងនោះហើយកូរ៉េខាងត្បូងនិងមិនដកចេញនោះឡើយ។មិនត្រឹមតែប៉ុណ្ណោះរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោកHan Min-Koo និងបណ្តាមេបញ្ជាការកងទ័ពទាំងអស់បានជួបប្រជុំគ្នាក្នុងបន្ទុប់សម្ងាត់ក្រោមដីស្តីពីគម្រោងវាយប្រហារនិងទប់ទល់កូរ៉េខាងជើង ក្នុងពេលដែលឱសានវាទ៤៨ម៉ោងត្រូវបញ្ចប់នៅវេលាម៉ោង៥រសៀលថ្ងៃទី២២នេះ។
ក្នុងពេលនេះកម្លាំងកូរ៉េខាងត្បូងនិងអាមេរិកបានចាប់ផ្តើមប្រកាសអាសន្នចល័តទ័ពនៅទីតាំងសំខាន់ៗ ក្នុងពេលដែលកូរ៉េខាងជើងបញ្ចូនកាំជ្រួចមីស៊ីុលប្រភេទស្កូត ទៅកាន់ទីក្រុងWonsan និងកាំជ្រួចមីស៊ីល Rodongទៅកាន់ទីក្រុងPyongan ។ ក្រៅពីនោះក៏មានកាំភ្លើងធំច្រើនកាណុងទំហំ២៤០មីលីម៉ែត្រ និងរថក្រោះជាច្រើនទៅកាន់តំបន់ព្រំដែនត្រៀមវាយប្រហារ។
ក្នុងពេលជាមួយគ្នានេះប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាកយុងហេ បានទៅកាន់ទីបញ្ជាការកងពលទី៣នៅខេត្តGyeonggi ជាប់ព្រំដែនកូរ៉េខាងជើងដើម្បីត្រួតពិនិត្យការត្រៀមលក្ខណធ្វើសង្គ្រាមរបស់កម្លាំងទាហាន។
ពេលនេះទាហានប្រទេសទាំងពីរត្រៀមធ្វើសង្គ្រាមរួចរាល់រងចាំតែការបញ្ជាពីថ្នាក់លើប៉ុណ្ណោះ។ ពលរដ្ឋនៅជុំវិញពិភពលោករងចាំមើលថាតើ បន្ទាប់ពីម៉ោង៥រសៀលនេះទៅនិងមានអ្វីកើតឡើងរវាងកូរ៉េទាំងពីរ?