រុស្ស៊ីបញ្ចេញនាវាមុជទឹកបរមាណូដែលមានសមត្ថភាពវាយប្រហារកម្ទេចគោលដៅចម្ងាយ២.៤១៤គីឡូម៉ែត្រ

ចែករំលែក៖

រុស្សី បានបង្ហាញនាវាមុជទឹកដើរដោយថាមពលបរមាណូ ដែលមានឥទ្ធិពលបំផុត របស់ខ្លួនដោយអាចវាយប្រហារទៅលើគោលដៅនៅឆ្ងាយ និងបំពាក់មីស៊ីលបុក រាប់រយដើម ក្នុងការវាយប្រហារកម្ទេចគោលដៅរបស់សត្រូវ ទាំងនៅលើគោកនិង នៅ ក្នុងទឹក។

នាវាមុជទឹកដែលដើរដោយថាមពលបរមាណូខាងលើជាប្រភេទ Yasen មាន ឈ្មោះថា Kazan បានបំពាក់នូវមីស៊ីលបុក និងកាំជ្រួចមីស៊ីលឆ្លងទ្វីប Kalibr ។ នាវា មុជទឹកខាងលើផលិតនៅក្នុងតំបន់ Severod vinsk ភាគខាងជើងប្រទេសរុស្ស៊ី។

តាមសារព័ត៌មានរុស្ស៊ី TASS បានឲ្យ ដឹងថា នាវាមុជទឹកខាងលើ បានផលិតឡើងក្នុងគោលដៅកម្ទេចនាវាមុជទឹករបស់ សត្រូវ នាវាចម្បាំង និងទីតាំងយោធានៅ លើដីគោក ក៏ដូចជាកំពង់ផែ នាវារបស់គូ បដិបក្ខ។

នាវាមុជទឹកខាងលើ មាននាវិក៩០នាក់ ហើយអាចធ្វើដំណើរនៅក្នុងបាតសមុទ្របានរយៈពេល១០០ថ្ងៃ។ នាវាខាងលើ មាន ប្រវែងរហូតដល់ទៅ ១៣៩ម៉ែត្រ ហើយ អាចមុជទឹកជម្រៅដល់ទៅ ៦០០ម៉ែត្រ ក្រោមបាតសមុទ្រ។

នាវាមុជទឹកនេះមានកន្លែងរក្សាទុក មីសុីលដល់ទៅ៨កន្លែង ជាប្រភេទមីស៊ីល ឆ្លងទ្វីប Kalibr និង Oniks រួមជាមួយមីស៊ីល បុក ៣០០ដើមផងដែរ សម្រាប់វាយប្រហារ គោលដៅនៅក្នុងទឹក ។ អាវុធដែលមាននៅ ក្នុងនាវាមុជទឹកនោះ អាចវាយប្រហារកម្ទេចគោលដៅដែលមានចម្ងាយរហូតដល់ ទៅ ជាង២.៤១៤គីឡូម៉ែត្រ។

នៅក្នុងពិធីដាក់បង្ហាញនាវាមុជទឹកដ៏ទំនើបរបស់ខ្លួន មេបញ្ជាការកងទ័ពរុស្ស៊ី លោក Vladimir Korolyov បានប្រកាសថា នេះជានាវាមុជទឹកទំនើបបំផុតនៅលើពិភពលោក ដែលប្រទេសដទៃទៀតមិនអាចតាមទាន់ឡើយ។ តាមគម្រោងនាវាខាងលើ នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានជើងទឹកនៅឆ្នាំក្រោយ បន្ទាប់ពីសាកល្បង រួចរាល់។

ជាមួយនឹងនាវាមុជទឹកដ៏ទំនើបរបស់ខ្លួននោះរុស្ស៊ីកាន់តែមានសមត្ថភាពខ្ពស់នៅ ក្នុងការធ្វើសង្គ្រាមប្រឆាំងនិងសត្រូវលោកខាងលិច ក្នុងនោះមានអាមេរិកនិងណាតូ ជាដើម។

ចំពោះអាមេរិកវិញ ដែលជាមហា អំណាចយោធាលើពិភព លោក ក៏មិនទុកឲ្យខ្លួនចាញ់ប្រៀបលើរុស្ស៊ីនោះដែរ ដោយអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីត្រាំ បានឡើងគម្រោងផលិតនាវាផ្ទុកយន្តហោះពីរគ្រឿងទៀត ដើម្បីរក្សាតំណែងជា ម្ចាស់ លើមហាសមុទ្រ ក៏ដូចជានៅលើផែនដីទាំងមូល ៕

russi (1) russi (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print