ប្រធានាធិបតីត្រាំប្រកាសផ្លាស់ប្តូរឥរិយាបថចំពោះប្រធានាធិបតីស៊ីរី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅ ថ្ងៃទី៥ខែមេសា ប្រធានាធិបតីសហរដ្ឋ អាមេរិកដូណាល់ ត្រាំ បានព្រមានដល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីស៊ីរី អាល់ អាសាដ ថា បានដើរហួសព្រំដែន ដោយ បានវាយប្រហារអាវុធគីមី នាពេលកន្លង មក ហើយលោកអាសាដត្រូវប្រឈមនឹងប្រតិកម្មពីអាមេរិក។

ប្រធានាធិបតីដូណាល់ ត្រាំបានបញ្ជាក់ យ៉ាងច្បាស់ថា « នៅពេលដែលគេសម្លាប់ កុមារ គ្មានទោស គឺជាការដើរហួសព្រំដែន យ៉ាងឆ្ងាយ គឺហួសទាំងបន្ទាត់ក្រហម ហើយរឿងនោះបានកើតឡើងធ្វើឲ្យខ្ញុំត្រូវតែ ផ្លាស់ប្តូរឥរិយាបថ ចំពោះស៊ីរី ចំពោះប្រធា នាធិបតីអាល់ អាសាដ »។

លោកត្រាំមិនបានបញ្ចាក់ច្បាស់លាស់ពីប្រតិកម្មរបស់អាមេរិកទៅលើមេដឹកនាំស៊ីរីនោះឡើយ ប៉ុន្តែអាមេរិកធ្លាប់បានលើក ឡើងថា នឹងមិនធ្វើសកម្មភាពយោធានៅស៊ីរីយូរអង្វែងនោះឡើយ។ ទាំងនោះមានន័យថាលោកត្រាំអាចបញ្ចប់សង្គ្រាមនៅ ក្នុងប្រទេសសុីរី ហើយអាចបញ្ចប់តំណែង របស់លោកអាល់ អាសាដទៀតផង។

ការប្រកាសខាងលើកើតឡើងក្រោយពេលដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានព្រមានថា ទីក្រុងវ៉ាស៊ីនតោន នឹងមានសកម្មភាពជាឯកតោភាគីទៅលើស៊ីរី ប្រសិនបើអង្គការសហប្រជាជាតិគ្មានសកម្មភាពណាមួយសមស្របទេនោះ។

នៅក្នុងសន្និសីទកាសែត លោកត្រាំបានរំលឹកឡើងវិញនូវការសន្យា កម្ចាត់ក្រុម ភេរវកម្ម IS ក្នុងរយៈពេលខ្លី ទាំងនៅក្នុង ប្រទេសអុីរ៉ាក់និងនៅស៊ីរី។

នៅពេលនេះដែរអាមេរិកនិងប្រទេសសម្ពន្ធមិត្តបានចោទប្រកាន់រដ្ឋាភិបាលរបស់លោក អាល់អាសាដ ជាអ្នកនៅពីក្រោយការវាយប្រហារដោយអាវុធគីមី នៅស៊ីរី។ ប៉ុន្តែរុស្ស៊ី និងស៊ីរីបានច្រានចោលការចោទប្រកាន់ទាំងនោះ។

ការវាយប្រហារដោយអាវុធគីមី កាលពី ថ្ងៃទី៤ខែមេសា នោះបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយការវាយប្រហារនោះបានសម្លាប់មនុស្សជាង ១០០នាក់ក្នុងនោះមានពលរដ្ឋស្លូតត្រង់ ៧២នាក់ និងជិត ៥០០នាក់រងរបួស។

អាមេរិកនិងប្រទេសសម្ពន្ធមិត្ត បាន ចោទប្រកាន់ រដ្ឋាភិបាលលោកអាល់ អា សាដ ជាអ្នកនៅពីក្រោយការវាយប្រហារខាងលើ។ ប៉ុន្តែស៊ីរីនិងរុស្ស៊ី បានច្រាន ចោល ដោយបញ្ចាក់ថា កម្លាំងទាហានស៊ីរីវាយប្រហារចំឃ្លាំងអាវុធគីមី របស់ក្រុម ភេរវកម្មប៉ុណ្ណោះ ទើបបណ្តាលឲ្យមានការ រីកសាយភាយជាតិគីមីពុល សម្លាប់មនុស្ស យ៉ាងច្រើនបែបនេះ។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៥ខែមេសា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson បញ្ជាក់ថា រាល់ ភស្តុតាង បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋា ភិបាលស៊ីរី ត្រូវតែទទួលខុសត្រូវ ចំពោះ ការវាយប្រហារដោយគីមីខាងលើ ។ ចំណែកអាមេរិកក៏បានបញ្ជាក់ថា កម្លាំង ទាហានស្មោះត្រង់នឹងលោកអាល់ អា សាដ បានវាយប្រហារដោយអាវុធគីមី ដែលមានសារធាតុ Sarin។ អាមេរិក បារាំង អង់គ្លេស និង ប្រទេសជាច្រើនទៀត បានស្នើដល់ អង្គការសហប្រជាជាតិ ធ្វើការស្រាវជ្រាវឲ្យបានឆាប់បំផុតទៅលើការ វាយប្រហារខាងលើ៕

Trump-Assad-Putin-e1479459741154 serey-trump (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print