ការទម្លាក់គ្រាប់បែករបស់អាមេរិកនៅទីក្រុងមូស៊ូលសម្លាប់មនុស្សច្រើនជាងអាវុធគីមីទៅទៀត

ចែករំលែក៖

ការវាយប្រហារតាមដែនអាកាសរបស់អាមេរិក នៅទីក្រុងមូស៊ូលប្រទេសអុីរ៉ាក់ បានសម្លាប់ពលរដ្ឋស្លូតត្រង់ ជាង៣០០ នាក់ គឺច្រើនជាង ៤ដងនៃការវាយប្រហារដោយអាវុធគីមីនៅស៊ីរី។

ក្នុងរយៈពេលពីរសប្តាហ៍ហើយដែលអាមេរិកបានបើកការវាយប្រហារកម្ចាត់ក្រុមភេរវកម្មIS នៅទីក្រុងមូស៊ូល ប៉ុន្តែមិនបានធ្វើឲ្យស្ថានភាពនៅទីនោះផ្លាស់ប្តូរឡើយ ហើយការវាយប្រហាររបស់អាមេរិកបានប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋស្លូតត្រង់។

មន្រ្តីទីក្រុងមូស៊ូលបានទទួលស្គាល់ថា ការវាយប្រហារតាមដែនអាកាសរបស់ អាមេរិកពិតជាមានប្រសិទ្ធភាព ប៉ុន្តែ៧០ភាគរយតំបន់ភាគខាងលិចទីក្រុងត្រូវបានបំផ្លាញហើយការរស់នៅក្នុងតំបន់នោះគឺ មិនអាចរស់បានទៀតឡើយ។ មន្ត្រីក្នុង តំបន់បានបញ្ជាក់ថា ពលរដ្ឋជាច្រើនត្រូវបានក្រុមភេរវកម្មយកធ្វើជាខែល ហើយការ វាយប្រហាររបស់អាមេរិកបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។

នៅពេលដែលពិភពលោកកំពុងតែតាមដាននូវការវាយប្រហារដោយអាវុធគីមីនៅក្នុងប្រទេសស៊ីរីនោះ នៅឯសមរភូមិទីក្រុងមូស៊ូលវិញអាមេរិកបានវាយប្រហារ កាន់ តែខ្លាំងឡើង សម្លាប់មនុស្សអស់ជាង ៣០០នាក់ ដោយគ្មានប្រព័ន្ធផ្សព្វផ្សាយណាចាប់អារម្មណ៍នោះឡើយ ។

ដោយឡែកកម្លាំងសម្ពន្ធមិត្តអន្តរជាតិដឹកនាំដោយអាមេរិកបានទទួលស្គាល់ពីការស្លាប់ជនស៊ីវិលនៅក្នុងប្រតិបត្តិការ ទម្លាក់គ្រាប់បែកប្រឆាំងពួកជីហាដអង្គការអ៊ិស្លាមក្នុងទីក្រុងមូស៊ូល ។ មេបញ្ជាការ ទ័ពអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាលោកឧត្តមសេនីយ Joe Votel បានចាត់ទុកការស្លាប់ជនស៊ីវិលនៅក្រុងមូស៊ូលថាជា « សោកនាដកម្មដ៏រន្ធត់ » និងសន្យាបើកការស៊ើបអង្កេតដើម្បីស្វែងរកការពិត។

គឺតាមរយៈសេចក្តីប្រកាសព័ត៌មានមួយ លោកឧត្តមសេនីយ៍ Joe Votel បានចាត់ទុកការស្លាប់ជនស៊ីវិលនៅក្រុងមូស៊ូលថាជា « សោកនាដកម្មដ៏រន្ធត់ »។ តែលោក Votel មិនបានបញ្ជាក់ជាផ្លូវការពីអ្នកទទួលខុសត្រូវលើការទម្លាក់គ្រាប់បែកសម្លាប់ជន ស៊ីវិលក្នុងទីក្រុងមូស៊ូលនោះទេ។ អ្វីដែល លោក Votel បានសន្យា គឺការបើកការស៊ើបអង្កេតមួយដើម្បីស្វែងរកការពិត និងបន្តចាត់វិធានការពិសេសដើម្បីចៀសវាងកុំឲ្យមានព្រឹត្តិការណ៍របៀបនេះកើតមានជាថ្មីម្តងទៀត។ យោងតាមក្រុមអ្នកទទួលខុសត្រូវអុីរ៉ាក់ និងក្រុមសាក្សីបបានបញ្ជាក់ថា ប្រតិបត្តិការផ្លូវអាកាសលើទីក្រុងមូស៊ូលនារយៈពេលចុងក្រោយនេះបានបណ្តាលឲ្យស្លាប់ជនស៊ីវិលជាច្រើននាក់។

មានការលើកឡើងថា មានស្លាប់រហូត ដល់រាប់រយនាក់ តែគេគ្មានតួលេខផ្លូវការណាមួយដែលបញ្ជាក់ពីចំនួនអ្នកស្លាប់ពិតប្រាកដនោះទេ ហើយក៏គេគ្មានប្រភពអ្វី ដើម្បីផ្ទៀងផ្ទាត់ដែរ។ សូមជម្រាបជូនថា កម្លាំងសម្ពន្ធមិត្តអន្តរជាតិដឹកនាំដោយ អាមេរិកបានបន្តវាយប្រហារផ្លូវអាកាស តំបន់មួយនៅទីក្រុងមូស៊ូលដែលកំពុងកាន់កាប់ដោយពួកជីហាដអង្គការរដ្ឋអ៊ិស្លាម តែក៏កំពុងមានពលរដ្ឋរស់នៅទីនោះប្រមាណជា៦០០.០០០នាក់ដែរ។ដូច្នេះហើយបានជាពលរដ្ឋទាំងនោះមានអារម្មណ៍ថា ពួកគេត្រូវបានគេទុកចោលមិនយកចិត្តទុកដាក់ និងមើលស្រាលចំពោះជីវិតរបស់ពួកគេ៕

300-dan-thuong-chet-vi-bom-my_7743730 170301223752-ny-medics-in-mosul-2-exlarge-169

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print