រថយន្តបុកគោយន្តកន្ត្រៃដឹកចម្រឹងឈើពីក្រោយបណ្តាលឱ្យជង់ឈើម្នាក់ស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តឡង់គ្រីស័រ (LAND CRUISER)ចង្កូតស្តាំ ពណ៌ខ្មៅ បើកបុកគោយន្តកន្រ្តៃដឹកចំរឹងឈើ ពីក្រោយបណ្តាលឱ្យជង់ឈើស្លាប់ភ្លាមៗ គួរឱ្យរន្ធត់ ចំណែកម្ចាស់គោយន្តរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពបន្ទាយស្រី ។ ករណីនេះ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុបង្កឡើងដោយ គោយន្តកន្រ្តៃដឹកចំរឹងវែងហួស
ទ្រុងមិនមានសញ្ញាសំគាល់ច្បាស់ ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៩ និង១៥នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦៧ចាស់ ក្នុងភូមិកោះធំ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប 
រវាងរថយន្ត និងគោយន្តកន្រ្តៃដឹកចំរឹងឈើទិសដៅ
ស្របគ្នា។

លោកវរសេនីយ៍ទោ ឡុង សំណាង អធិការស្រុកបន្ទាយស្រីបានប្រាប់តាមទូរស័ព្ទឱ្យដឹងនៅព្រឹកថ្ងៃ
ទី៧ ខែមេសា ឆ្នាំ២០១៧ថា 
អ្នកបើកបររថយន្តឡង់គ្រីស័រនោះមាន ឈ្មោះ វង្ស សំអាត ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរយោធា រស់នៅភូមិ សាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀម រាប ស្លាប់ នៅហ្នឹងកន្លែង បើកបររថយន្តម៉ាកឡង់គ្រីស័រ (LAND CRUISER)ចង្កូតស្តាំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 ខ.ម.2.2129 បើកបរមកពីជើងមកត្បូង (ខូចខាតមួយកំណាត់មុខ)។ ចំណែក អ្នកបើកគោយន្តកន្រ្តៃ ឈ្មោះ រ៉ាន់ រ៉ន
 ភេទប្រុសអាយុជាង២០ឆ្នាំ រស់នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប របួសធ្ងន់។

ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែង រួចយកវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។

រីឯសាកសព ត្រូវបាននគរបាលស្រុក ប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកគោយន្តកន្រ្តៃយកមកព្យាបាលនៅមណ្ឌលសុខភាពបន្ទាយស្រី ៕ ប៊ុន រិទ្ធី

...

bun (4) bun (3) bun (1) bun (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print