អាជីវករផ្សារបឹងកុកខេត្តកំពង់ចាមប្រឈមនឹងបញ្ហាសំរាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ខណៈដែលរដ្ឋបាល សាលាខេត្តកំពង់ចាមកំពុងតែរៀបចំ សម្អាតទីក្រុង ដើម្បីទទួលសង្ក្រាន្តឆ្នាំថ្មីនោះផ្សារបឹងកុក ដែលមានទីតាំងស្ថិតនៅក្នុងក្រុងកំពង់ចាមគឺត្រូវបានអាជីវករអះអាងថា កំពុងតែធ្វើឲ្យអាប់ឱនមុខមាត់ដោយសារតែបញ្ហាសំរាម ។

ក្រុមអាជីវករផ្សារបឹងកុកបានឲ្យដឹងថា ជាច្រើនថ្ងៃមកហើយ ដែលសំរាមត្រូវបានគេប្រមូលគរទុកចោល នៅក្នុងបរិវេណ ផ្សារមិនបានប្រមូលយកទៅចាក់ចោលនៅទីតាំងចាក់សំរាមខាងក្រៅនោះទេដែលបញ្ហានេះវាបានធ្វើឲ្យប៉ះពាល់ដល់ការ លក់ដូររបស់ពួកគាត់ដោយត្រូវបង្ខំចិត្តវែក សំរាមដែលមានក្លិនស្អុយ ដើម្បីយកកន្លែង លក់ដូរ ។

ក្រុមអាជីវករទាំងនោះបានថ្លែងថា ពួក គាត់មិនដឹងថា ហេតុអ្វីបានជាសំរាមនេះមិនត្រូវបានគេប្រមូលយកទៅចោលហើយ ពេលដែលពួកគេបានសួរទៅអ្នកយកភាស៊ីផ្សារនោះ គឺគេបានត្រឹមតែនិយាយថា ចាំ បន្តិចទៀត មានគេមកប្រមូលសំរាមហើយ តែរហូតមកដល់ថ្ងៃនេះហើយ នៅមិនទាន់ មានអ្នកណាមកប្រមូលទៀត ។

ក្រុមអាជីវករ បានបញ្ជាក់ទៀតថា សំរាមដែលនៅគរដូចភ្នំនេះ គឺវាប្រែទៅជាមានក្លិនស្អុយអសោចចេញជាសត្វដង្កូវទៀតផង តែដោយសារពួកគាត់គ្មានកន្លែងសម្រាប់អង្គុយលក់ដូរ ណាមួយទីនេះ ជា កន្លែងដែលពួកគាត់ធ្លាប់លក់ដូរជាយូរមកហើយ ទើបពួកគាត់បង្ខំចិត្តវែកសំរាមអង្គុយលក់ទៅ អ្នកណាទ្រាំបានចេះតែទ្រាំទៅអ្នកខ្លះទ្រាំមិនចង់បានត្រូវពាក់ម៉ាស់ ព្រោះ វាធុំក្លិនស្អុយខ្លាំងពេក ។

ប្រធានផ្សារបឹងកុក លោក ស្រេង រ៉ា មិនអាចសុំការអត្ថាធិប្បាយពាក់ព័ន្ធនឹងការ ទុកសំរាមគរចោលនេះទេ ៕ ហេង នរិន្រ្ទ

...

IMG_9058

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print