រកឃើញបន្លែមួយចំនួននាំចូលតាមច្រកព្រំដែនអន្តរជាតិព្រែកចាកមានសារធាតុពុល

ចែករំលែក៖

ខេត្តកំពត ៖ រថយន្តពិសោធន៍ចល័តរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលនាំចូលតាមច្រកព្រំដែនអន្តរជាតិព្រែកចាក រកឃើញបន្លែមួយចំនួនដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាព ។

លោក សៅ រស្មី ប្រធានប៉ុស្តិ៍កាំកុងត្រូល ប្រចាំច្រកព្រំដែនអន្តរជាតិព្រែកចាកមានប្រសាសន៍ថា ការត្រួតពិនិត្យទំនិញស្វែងរកជាតិគីមី ឬជាតិពុលនេះគឺជំនាញបានធ្វើ ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការហូរចូលទំនិញដែលមានជាតិគីមីហាមឃាត់ ដើម្បីបម្រើ ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែល ជាអ្នកទទួលទាន ពិសេសមិនឲ្យពួកគាត់ ចំណាយប្រាក់ហើយបរិភោគប៉ះរបស់មិនល្អដែលនាំឲ្យខូចដល់សុខភាព ។

លោកបន្តថា តាមការពិសោធន៍លើទំនិញ៣៣ប្រភេទបានរកឃើញបន្លែ២ប្រភេទ គឺម៉ើមខ្ញី និងផ្លែស៊ូមានផ្ទុកកាកសំណល់ សម្លាប់់សត្វល្អិតដែលអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកទទួលទានធ្វើឲ្យឈឺ ក្បាល ឬ ពុលកម្រិតតិចតួច ។

លោកក៏បានសំណូមពរដល់ក្រុមឈ្មួញឬអាជីវករទាំងឡាយ មេត្តាឈប់ នាំចូលនូវប្រភេទបន្លែទាំង២មុខខាងលើ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ ៕ ហេង នរិន្រ្ទ

...

IMG_9057

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print