ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទក្នុងដែនសមុទ្រខេត្តកំពតក្រោមក្រសែភ្នែកមន្ត្រីជលផល

ចែករំលែក៖

បើទោះបីជាប្រជានេសាទតវ៉ារឿងជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរច្រើនដងមកហើយក៏ដោយក៏គ្មានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់នោះដែរ។ ប្រការដែលជនជាតិវៀតណាមអាចមកនេសាទក្នុងដែនសមុទ្រខ្មែរបានសុទ្ធតែចំណាយ លុយកាក់ឲ្យសមត្ថកិច្ចលើដែនទឹក ក្នុងនោះគឺសមត្ថកិច្ចរដ្ឋបាលជលផលត្រូវអ្នក នេសាទវៀតណាមដាច់ខាតបង់ប្រាក់ឲ្យច្រើនជាងគេ។ ហេតុដូច្នេះហើយបានជាការប្រជានេសាទខ្មែរបានតវ៉ាច្រើនលើកច្រើនសាមិនបានលទ្ធផលទាល់តែសោះ។

លោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និង នេសាទ ខេត្តកំពតដែលកាន់កិច្ចការនេះច្រើនជាង១០ឆ្នាំមកនោះជាអ្នកដែលមាន សម្ពន្ធភាពជិតស្និទ្ធជាមួយពួកអ្នកនេសាទវៀតណាមទាំងនោះ។ ក្រុមមន្ត្រីរដ្ឋបាល ជលផលតូចតាចបានធ្វើពលិកម្មច្រើនសន្ធឹកសន្ធាប់ក្នុងបុព្វហេតុមិនឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ ប៉ុន្តែអ្នកដែលសោយផលប្រយោជន៍ពីពលិកម្មទាំងនោះគឺមេជលផលឯណោះទៅវិញទេ។ នៅពេលដែលទទួលបានប្រយោជន៍ពីអ្នក

នេសាទវៀតណាម មន្ត្រីជលផលពោលគឺលោក ស សូរិន្ទ ទម្លាក់កំហុសទៅលើអ្នក នេសាទខ្មែរជាអ្នកបង្កបញ្ហាទៅវិញ ។

ករណីនេះគួរតែក្រសួងកសិកម្ម រុក្ខាប្រមាញ ពិនិត្យឡើងវិញចំពោះទង្វើរបស់នាយខណ្ឌរដ្ឋបាលជលផលកំពត។ លោក ស សូរិន្ទ កាន់តំណែងនាយខណ្ឌរដ្ឋបាលជល ផលកំពតតាំងពីជំនាន់លោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និង

នេសាទដែលរហូតមកដល់ពេលនេះក្រសួងនេះដូររដ្ឋមន្ត្រី៣នាក់ហើយនៅឡើយ នាយខណ្ឌរដ្ឋបាលជលផលកំពតមិនទាន់ដូរទេ។ មិនគួរទុកឲ្យដុះស្នឹមបង្កសម្ពន្ធភាព ជិតស្និទ្ធជាមួយអ្នកនេសាទវៀតណាមដែលបណ្តាលឲ្យមានមហន្តរាយដល់មច្ឆជាតិខ្មែរនោះឡើយ ៕

...

demon

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print