រដ្ឋធម្មនុញ្ញថ្មីរបស់ថៃមានប្រសិទ្ធភាពក្រោយព្រះមហាក្សត្រ ឡាយព្រះហស្តលេខា

ចែករំលែក៖

ក្រោយប្រឈមនឹងវិវាទមួយចំនួនជុំវិញរដ្ឋធម្មនុញ្ញថ្មីដែលក្រុមអ្នកប្រឆាំង បានចាត់ទុកថា បានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្លាំងយោធា ពេលនេះបានចូលជាធរមានហើយ ក្រោយការឡាយព្រះហស្តលោករបស់ព្រះមហាក្សត្រថៃ។

ព្រះមហា វ៉ាជី ឡុងកន ព្រះមហាក្សត្រថៃថ្មី នៅថ្ងៃម្សិលមិញ ទើបបានឡាយព្រះហស្តលេខាលើរដ្ឋធម្មនុញ្ញថ្មី ដែលចងក្រងស្នើឡើងដោយរដ្ឋាភិបាលយោធារបស់លោកនាយករដ្ឋមន្រ្តី ចាន់ អូចា។ រដ្ឋធម្មនុញ្ញថ្មីនេះ នឹងចូលទៅជំនួសរដ្ឋធម្មនុញ្ញ ដែលបង្កើតឡើងដោយបណ្តោះអាសន្នរបស់របបសឹកថៃ។ តាមសុន្ទរកថារបស់រាជវាំង ដែលអានដោយមន្រ្តីរាជវាំង រដ្ឋធម្មនុញ្ញមានគោលដៅកម្ចាត់ឲ្យអស់ពីប្រទេសនូវអំពើពុករលួយ ការបំពានអំណាច ហើយរារាំងមិនឲ្យអ្នកនយោបាយពុករលួយ ចូលកាន់អំណាច។

តាមអ្នកជំនាញជាច្រើន រដ្ឋធម្មនុញ្ញថ្មីរបស់ថៃ មានគោលដៅ បិទខ្ទប់ រារាំងមិនឲ្យត្រកូល គ្រួសាររបស់លោកថាក់ស៊ីន ត្រលប់មកប្រឡូកក្នុងឆាកនយោបាយថៃសាជាថ្មី។ ចាប់តាំងពីរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីន នៅឆ្នាំ ២០០៦ ប្រទេសថៃ បានស្គាល់វិបត្តិនយោបាយ និងការបែកបាក់គ្នា ក្នុងចំណោមប្រជាជនថៃ។ គ្រួសាររបស់លោកថាក់ស៊ីន មានឥទ្ធិពល និងមានប្រជាប្រិយភាពខ្លាំងលើប្រជាកសិករក្រីក្រ រស់នៅភាគខាងជើងប្រទេសថៃ ប៉ុន្តែ នៅទីក្រុងបាងកក ត្រកូល ស៊ី ណាវ៉ាត់ របស់លោក ថាក់ ស៊ីន ត្រូវគេចោទថា ជាជនពុករលួយ បក្ខពួក និងរំលោភអំណាច ដើម្បី ប្រយោជន៍គ្រួសារមួយក្តាប់តូច៕

Thailand

ប្រែសម្រួល៖ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print