ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៧គណៈកម្មការផ្សារអូរឫស្សី បានសហការជាមួយក្រុមការងារការបាទក្រហមផ្សារអូរឬស្សី អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា សាខាកាកបាទក្រហម រាជធានី និង ក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា បានចុះផ្សព្វផ្សាយ ទោស ប្បញ្ញត្តិនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង អនុក្រឹត្យស្តីពីការពិន័យអន្តរកាល ពិសារ គ្រឿងស្រវឹងកុំបើកបរ បើកបរម៉ូតូ និង ម៉ូតូសណ្តោងរ៉ឺម៉កត្រូវពាក់មួយសុវត្ថិភាព និង ចូលរួមទាំងអស់គ្នាដើម្បីការពារ ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជូនដល់ បងប្អូនប្រជាពលរដ្ឋជាអាជីវករ អ្នកបើក បរយានជំនិះគ្រប់ប្រភេទ ក្នុងបរិវេណផ្សារ អូរឫស្សី។
នៅពេលនោះក្រុមការងារទាំងអស់បានលើកបដា និងផ្សព្វផ្សាយតាមមេក្រូស្នើឲ្យប្រជាពលរដ្ឋយើងយកចិត្តទុកដាក់ក្នុងការធ្វើចរាចរណ៍និងគៅរពច្បាប់ចរារឲ្យបានមុឺងម៉ាត់ ជាពិសេសកុំពិសារគ្រឿងស្រវឹងរួចទៅបើកបរនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងត្រូវបញ្ចៀសឲ្យមានការបាត់បង់ ជីវិត ពិការភាពឬបង្កមហន្តរាយទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់ចរាចរណ៍៕ ស រស្មី