កាប់ប្លន់យកម៉ូតូទាំងព្រលឹមអុលនៅក្បែរផ្សារច្បារអំពៅ តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានរួចផុតពីសេចក្តីស្លាប់យ៉ាងប្រផិតប្រផើយក្នុងករណីជនសង្ស័យ២នាក់ប្រើកាំបិតកាប់ប្រហារទៅលើជនរងគ្រោះដើម្បីប្លន់យកម៉ូតូតែមិនបានសម្រេច ដោយសារជនរងគ្រោះមានស្មារតីរឹងមាំខំព្យាយាមបើករត់រួចស្រែកអោយអ្នកជិតខាងជួយអន្តរាគមន៍ ។

គេហទំព័រខ្_2015_08_22_08_33_43

ករណីកាប់ប្រហាប្លន់យក ម៉ូតូមិនបានសម្រេចនេះបានកើតឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃ២២ ខែសីហា ឆ្នាំ២០១៥ នៅចំនុចផ្លូវបេតុង លេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1A-5563 មានឈ្មោះហេង ង៉ុល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា មុនពេលកើតហេតុ ជនរង គ្រោះបានឌុបជនសង្ស័យ២នាក់ចេញពីសួនច្បារ«ណាហ្គវើល»សំដៅទៅច្បារអំពៅក្នុងតម្លៃ១ម៉ឺនរៀល ពេលមកដល់ច្បារអំពៅជនសង្ស័យបានអោយអ្នករត់ម៉ូតូឌុបចូលទៅក្នុងតាមផ្លូវបេតុង ហើយទៅដល់ផ្លូវលេខ៣៥៧ ខាងក្រោយវត្តច្បារអំពៅជនសង្ស័យក៏បានអោយជនរងគ្រោះឈប់ម៉ូតូ គ្រានោះជន សង្ស័យបានយកកាំបិត កាចែតចាស់កាប់ប្រហារ ទៅ លើជនរងគ្រោះចំកខាងស្តាំ ។

បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាព  ជនរងគ្រោះដែលមាន ស្មារតីរឹងមាំបានខំប្រឹងបើកម៉ូតូទៅមុខហើយស្រែកអោយគេជួយ  ទើបប្រជាពលរដ្ឋចេញមកអន្តរាគមន៍ដោយឡែកជនសង្ស័យរត់គេចបាត់ ។ ដោយសាកាំបិតមិនសូវមុតធ្វើអោយជនរងគ្រោះរងរបួសមធ្យមត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ។

លោកទេព បូរ៉ា នាយប៉ុស្តិ៍នគរបាលច្បារអំពៅទី២ បានអោយដឹងថា ពិតជាមានករណីកាប់ដើម្បីប្លន់យកម៉ូតូប្រាកដមែនតែមិនបានសម្រេចបណ្តាលអោយម្ចាស់ម៉ូតូរងរបួស ចំពោះម៉ូតូត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលច្បារអំពៅ២រងចាំប្រគល់អោយម្ចាស់វិញ ៕

គេហទំព័រខ្_2015_08_22_08_33_43_4

គេហទំព័រខ្_2015_08_22_08_33_43_1

គេហទំព័រខ្_2015_08_22_08_33_43_3

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print