អនុសាខាកាកបាទក្រហមខណ្ឌមានជ័យផ្តល់អង្ករចំនួន១០.៥តោន ដល់សង្កាត់ទាំង៤

ចែករំលែក៖

ភ្នំពេញ៖ សាលាខណ្ឌមានជ័យ ព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៧ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រត្ន័ខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ និង លោកស្រី ឃឹម វណ្ណី នាយករងរដ្ឋបាលខណ្ឌ រួមសមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានប្រគល់អំណោយជាអង្ករចំនួន ១០.៥ តោន ជូនដល់ក្រុមការងារកាកបាទក្រហមកម្ពុជា ប្រចាំសង្កាត់ចំនួន៤ មានសង្កាត់បឹងទំពន់ សង្កាត់ស្ទឹងមានជ័យ សង្កាត់ចាក់អង្រែលេី សង្កាត់ចាក់អង្រែក្រោម ។

ក្នុងឱកាសនោះ លោកឌី រត្ន័ខេមរុណប្រធានអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងកោតសរសើរដល់ក្រុមការងារកាកបាទក្រហមសង្កាត់ទាំង៤ ដែលបានខិតខំបំពេញការងារមនុស្សធម៌ក្នុងមូលដ្ឋានសង្កាត់របស់ខ្លួនប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ចំពោះប្រជាពលរដ្ឋទីទាល់ក្រក្នុងមូលដ្ឋានសង្កាត់កន្លងមក ។

លោកប្រធានអនុសាខាបានបញ្ជាក់ថា សម្រាប់អង្ករដែលបានប្រគល់ជូននាពេលនេះ គឺដើម្បីទុកឲ្យក្រុមកាកបាទក្រហមប្រចាំសង្កាត់ទាំងអស់ ត្រូវចាត់ចែង និងបែងចែកក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ នៅតាមមូលដ្ឋានសង្កាត់របស់ខ្លួន ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ៕ តាឡឹម

...

talem (4) talem (1) talem (2) talem (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print