កីឡាករវ័យក្មេងកូរ៉េខាងជើងសាងប្រវត្តិសាស្រ្តនៅអុីតាលី Serie A

ចែករំលែក៖

កីឡាករវ័យក្មេង Han Kwang-Song បានសាងប្រវត្តិសាស្រ្តថ្មីមួយ ដោយក្លាយទៅជាកីឡាករកូរ៉េខាងជើងដំបូងបំផុត ស៊ុតបាល់ បញ្ចូលទីនៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអុីតាលី ។

ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Han Kwang-Song របស់ក្លិប Cagliari បានស៊ុតគ្រាប់បាល់ដំបូងរបស់ខ្លួននៅពេលក្លិបCagliari ប្រកួត ចាញ់ក្រុម Torino ដោយលទ្ធផល 3-2 នៅក្នុងទឹកដីរបស់ខ្លួន ។

ក្នុងការប្រកួតនោះម្ចាស់ផ្ទះបាននាំមុខមុនដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ របស់ខ្សែប្រយុទ្ធ M.Borriello ប៉ុន្តែក្រុម ភ្ញៀវបានវាយបកចំនួន៣គ្រាប់វិញដោយ កីឡាករ A.Ljajić នៅនាទីទី៣៣ កីឡាករ A.Belotti នៅនាទីទី៣៩ និងកីឡាករ A. Acquahនៅនាទីទី៥៣។

ចំណែកកីឡាករ Kwang-Song Han ពុំបានជាប់ជម្រើសដំបូងឡើយ ហើយត្រូវបានប្តូរចូលលេងជំនួសកីឡាករ M.Sau នៅនាទីទី៨១ ហើយអាចស៊ុតបញ្ចូលនៅនាទី៩៥ជិតចប់ការប្រកួតទៅហើយ។

កីឡាករKwang-Song Han បានថ្លែង ក្រោយការប្រកួតចប់ថា “ខ្ញុំពិតជាសប្បាយរីករាយណាស់ចំពោះគ្រាប់បាល់ដំបូងរបស់ខ្ញុំនៅក្នុងក្របខ័ណ្ឌអុីតាលីSerie A។ ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមនិងគ្រូបង្វឹកដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចជាផ្ទះរបស់ខ្ញុំអ៊ីចឹងនៅក្នុងក្លិប Cagliari” ៕

...

Korea (2) Korea (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print