ឧបការីរបស់រដ្ឋាភិបាលចិន បានទៅ កាន់កូរ៉េខាងត្បូង ដើម្បីពិភាក្សាពី បញ្ហា កូរ៉េខាងជើង ក្រោយពេល ប្រធានាធិបតី ចិនបានចាកចេញពីអាមេរិកភ្លាម។
នៅថ្ងៃទី១០ខែមេសា ឧបការីរដ្ឋា ភិបាលចិន បានទៅកាន់កូរ៉េខាងត្បូង ក្នុងគោលដៅពិភាក្សាស្តីអំពីបញ្ហាអាវុធ បរមាណូរបស់កូរ៉េខាងជើង ។ មន្ត្រីចិននឹង ពិភាក្សាជាមួយ សមភាគី កូរ៉េខាងត្បូង លោក Kim Hong Kyun ។
តាមការប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង បន្ទាប់ពីជួបពិភាក្សាជាមួយ មន្ត្រីចិន លោក Kim Hong Kyun នឹងទៅ កាន់ប្រទេសជប៉ុន ជួបពិភាក្សាជាមួយសមភាគីជប៉ុនផងដែរ ស្តីពីវិធីសាស្ត្រទប់ទល់ជាមួយបរមាណូរបស់កូរ៉េខាងជើង។
ក្នុងពេលជាមួយគ្នានេះ នាវាផ្ទុកយន្តហោះអាមេរិកបានផ្អាកដំណើរទៅកាន់ ប្រទេសអូស្ត្រាលី ដោយធ្វើដំណើរទៅកាន់ ឧបទ្វីបកូរ៉េ ។ ក្រុមនាវាចម្បាំងរបស់ អាមេរិក គឺជាប្រភេទទំនើបៗ ទាំងអស់ ។ ការបញ្ជូនទៅកាន់ឧបទ្វីបកូរ៉េកើតឡើង ក្នុងពេលដែល កូរ៉េខាងជើងត្រៀម លាក ល្បងគ្រាប់បែកបរមាណូសាជាថ្មី។
ការវាយប្រហារទៅលើកូរ៉េខាងជើង ពីអាមេរិក ត្រូវបានសារព័ត៌មានជាច្រើន លើកឡើង ក្រោយពេលដែលអាមេរិកវាយប្រហារទៅលើទីតាំង យោធារបស់ស៊ីរី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson ក៏បានព្រមានថា ការវាយប្រហារស៊ីរីគឺជាសារព្រមានដល់ប្រទេសផ្សេងទៀត ក្នុងនោះមានកូរ៉េខាងជើង។
ប៉ុន្តែការវាយប្រហារទៅលើកូរ៉េខាងជើង ពិបាកក្នុងការសម្រេច ដោយសារតែ សម្ពន្ធមិត្តរបស់អាមេរិក នៅអាស៊ីគឺជប៉ុន និងកូរ៉េខាងជើង ប្រាកដជាមិនអនុញ្ញាត ឡើយ ។ ជប៉ុននិងកូរ៉េខាងត្បូងគឺជាគោលដៅវាយប្រហារ របស់កូរ៉េខាងជើង ប្រសិន បើមានសង្គ្រាមកើតឡើងនោះ។
ចំពោះកូរ៉េខាងជើង វិញ ក៏បានប្រតិកម្ម ទៅលើ ការវាយប្រហារ ទីតាំងយោធារបស់ ស៊ីរី ពីសំណាក់អាមេរិកផងដែរ ដោយកូរ៉េខាងជើងចាត់ទុកថាជាការឈ្លានពានឌឺដង មិនអាចលើកលែងបាន។ សកម្មភាពបែបនោះរបស់អាមេរិកនឹងធ្វើឲ្យកូរ៉េខាងជើង ចាំបាច់ត្រូវតែបង្កើនការផលិតអាវុធរបស់ខ្លួន ក្នុងនោះមានអាវុធបរមាណូជាដើម ទើបអាចទប់ទល់នឹងអាមេរិកបាន។
ពាក់ព័ន្ធនឹងការវាយប្រហារទៅលើ ប្រទេសស៊ីរី លោក បាសា អាល់ អាសាដ ប្រធានាធិបតីស៊ីរី បាននិយាយថា ការ វាយប្រហារដោយមីស៊ីល របស់អាមេរិក មកលើប្រទេស ស៊ីរី គឺខុសគោលដៅដោយមានបំណងការពារគាំទ្រក្រុមឧទ្ទាម។
យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៧ បានឲ្យដឹងដោយផ្អែកតាមការ លើកឡើង របស់លោក អាសាដ អំឡុង ពេលសន្ទនា តាមទូរស័ព្ទជាមួយ សមភាគី អុីរ៉ង់ គឺលោកប្រធានាធិបតី Hasan Ro haniថា អាមេរិកគឺបរាជ័យ សម្រេចគោល ដៅនៅពីក្រោយការឈ្លានពាន ក្នុងការ លើកទឹកចិត្តក្រុមភេរវជន បន្ទាប់ពីជ័យ ជម្នះថ្មី របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី។
លោក បាសា អាល់ អាសាដ បាននិយាយ ថា កងទ័ពស៊ីរី ប្តេជ្ញាថា នឹងកម្ទេចក្រុម ភេរវកម្មនៅគ្រប់ទីកន្លែងនៅក្នុងបូរណភាពទឹកដីស៊ីរី។
សូមជម្រាបផងដែរថា នៅក្នុងកិច្ចសន្ទ នានោះ អុីរ៉ង់ជាប្រទេស គាំទ្រដ៏សំខាន់មួយ ទៅលើស៊ីរី, លោកប្រធានាធិបតី Rohani បាននិយាយថា អុីរ៉ង់ថ្កោលទោសយ៉ាង ខ្លាំងក្លា ចំពោះអាមេរិក និងបានសង្កត់ ធ្ងន់ថា រដ្ឋាភិបាលតេអេរ៉ង់ នឹងបន្តគាំទ្រ រដ្ឋាភិបាលស៊ីរីបន្តទៀត៕
ប្រែសម្រួល៖ ម៉ែវ សាធី