ប្រពន្ធដើមមន្ត្រីគយនាំបក្ខពួកទៅវាយប្រពន្ធចុងនិងបានបង្ហាញកាំភ្លើងខ្លីផង

ចែករំលែក៖

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ជិះរថយន្តម៉ាកហាយឡែនឌ័រពណ៌ខ្មៅមួយគ្រឿងបាននាំបក្ខពួករបស់ខ្លួនចូលទៅវាយប្រពន្ធចុង និងបានបង្ហាញកាំភ្លើងខ្លី មិនកោតញញើតសមត្ថកិច្ចឡើយដោយឈប់នៅក្បែរផ្សារសាមគ្គី។ បន្ទាប់មកបានចុះពីលើរថយន្តដើរចូលទៅចាប់ក្របួច.កអាវស្ត្រីវ័យក្មេងម្នាក់ ដែលហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅចំណុចខាងជើងផ្សារសាមគ្គីហៅផ្សារប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ី ជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិនកាលពី សៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។

អ្នកចោមមើលបានឲ្យដឹងថាស្ត្រីដែលមិនខ្លាចសមត្ថកិច្ចនោះគេបានស្គាល់ជា ប្រពន្ធដើមមន្ត្រីគយម្នាក់បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកមួយដើមបង្ហាញស្ត្រីរង គ្រោះ ហើយក៏ចាប់ផ្តើមវាយទៅលើនាង និងបង្ខំឲ្យចូលទៅក្នុងរថយន្ត។ បន្ទាប់មកក៏បើករថយន្តចេញទៅទិសខាងកើតបាត់ស្រមោល។

ប្រភពបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញមានស្ត្រី២នាក់បានបើកបរ រថយន្តទំនើបមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AN-7683 បើកបរទៅឈប់ចតនៅខាងមុខសាលារៀនឯកជនមួយក្បែរ ផ្សារសាមគ្គី។ បន្ទាប់មកក៏នាំគ្នាចុះពីលើ រថយន្តដើរចូលទៅក្នុងផ្សារត្រីដែលទើប នឹងសាងសង់ថ្មី ហើយក៏ចាប់ស្ត្រីវ័យក្មេងម្នាក់រួចយកកាំភ្លើងខ្លី បង្ហាញស្ត្រីរងគ្រោះ រួចវាយបញ្ចូលក្នុងរថយន្តធ្វើឲ្យអ្នកលក់ដូរ តាមដងផ្លូវ និងក្នុងផ្សារ មានការភ្ញាក់ ផ្អើល។

នៅពេលនោះក្រុមអាជីវករបានត្រឹមឈរមើលមិនហានចូលជួយអន្តរាគមន៍នោះទេ។ បន្ទាប់មកស្ត្រីទាំង២នាក់នោះបានបើករថយន្តដឹកស្ត្រីរងគ្រោះចេញទៅបាត់តែម្តង។

ប្រភពដដែលបានបន្តថា ស្ត្រីវ័យក្មេងអាយុជាង២០ឆ្នាំដែលលក់ដូរសម្លៀកបំពាក់នៅក្នុងផ្សារគេសង្ស័យថា ជាប្រពន្ធលួចលាក់របស់មន្ត្រីគយម្នាក់នៅស្រុកកំរៀង។ លុះប្រពន្ធដើមដឹងរឿងក៏នាំបក្ខពួកទៅវាយគម្រាមនឹងកាំភ្លើងខ្លីហើយអូសកឡើង រថយន្តសង្ស័យយកទៅធ្វើបាប។

លោក លឹម វាសនា អធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា ករណីវាយគ្នានៅក្នុងផ្សារសាមគ្គីនេះខាងលោកបានចុះទៅធ្វើការស្រាវជ្រាវរួចរាល់អស់ហើយ អត់ឃើញមានពាក់ព័ន្ធនឹងកាំភ្លើងខ្លីទេ ។

ចំណែកការវាយតប់គ្នានោះគឺជាការឈ្លោះទាស់ទែងរវាងបងប្អូនខ្លួនឯងរបស់ស្ត្រីលក់ដូរនៅក្នុងផ្សារប៉ុណ្ណោះហើយស្ត្រី រងគ្រោះបានត្រឡប់ទៅវិញហើយ ៕ ស សារ៉េត

...

pailin (4) pailin (2) pailin (3) pailin (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print