កីឡាករខ្សែការពារសញ្ជាតិប្រេស៊ីល Pepe បានរងរបួសបាក់ឆ្អឹងជំនីរពេលប៉ះ ទង្គិចគ្នាជាមួយមិត្តរួមក្រុមកាលពីប្រកួតជាមួយក្រុម Atletico Madrid។ របួសនេះនឹងធ្វើឲ្យរូបគេអវត្តមានសម្រាប់ការប្រកួតរបស់ក្លិប Real Madrid ទល់នឹងក្លិបយក្ស របស់អាល្លឺម៉ង់ Bayern Munich ទាំង២ ជើងនៅ Champions League ។
ខ្សែការពារសញ្ជាតិព័រទុយហ្គាល់រូបនេះបានរងរបួសបាក់ឆ្អឹងជំនីរក្រោយពីបុកជាមួយមិត្តរួមក្រុមកីឡាករ Toni Kroos នៅតង់ទី២ ក្នុងការប្រកួតជាមួយនឹងក្រុម Atletico Madrid ដែលរូបគេគឺជាអ្នករកគ្រាប់បាល់បញ្ចូលទីនៅតង់ទី១ជួយឲ្យ Real Madrid នាំមុខ ១-០ ។ ប៉ុន្តែចូលដល់ តង់ទី២កីឡាករខ្សែប្រយុទ្ធរបស់ Atletico Madrid បានរកគ្រាប់បាល់តាមស្មើវិញរហូតដល់ចប់ការប្រកួត ។
របួសរបស់ Pepe នឹងបន្ថែមបន្ទុកថ្មី ទៀតដល់លោក Zinedine Zidane ដោយ សារខ្សែការពារ Raphael Varane ដែលត្រូវលេងជំនួសនោះក៏កំពុងមានបញ្ហាសរសៃពួរដូចគ្នា។ ដូច្នេះ Real Madrid អាចនឹងដាក់ Ramos និង Nacho ឲ្យលេងក្នុងតំបន់ កណ្ដាលផ្នែកខាងក្រោមនៅប៉ុន្មានប្រកួតខាងមុខ៕ ដេវីត