កម្មវិធី Adobe ត្រូវបានគេផ្តោតទៅលើកម្មវិធីទូរស័ព្ទមានវិធីកែរូបថតដែលអស្ចារ្យ សម្រាប់ពេលដែលចាំបាច់។ នៅក្នុងសន្និ សីទប្រចាំឆ្នាំរបស់ MAX design ចុង ក្រោយនេះ ក្រុមហ៊ុនបានបង្ហាញ Sensei ជាការប្រមូលផ្ដុំនៃ AI និង learning tools ដែលអាចវិភាគរូបភាពបានយ៉ាងល្អិតល្អន់ មុនពេលកែកុនរូបថតជាមួយនឹង វិធីកែរូបយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាមួយគ្នានេះ ដែរ ដើម្បីបង្ហាញពីសមត្ថភាពរបស់ system នេះ កម្មវិធី Adobe បានបង្ហោះវីដេអូ មួយក្នុងសប្តាហ៍នេះដែល Sensei បង្ហាញពីរបៀបដែលអាចជួយផ្លាស់ប្តូរ sub-par selfie ឲ្យសមនឹងកម្មវិធី Instagram ឬ Snapchat នេះ។
នៅក្នុងវីដេអូ បានបង្ហាញពី tool ខ្លះៗ ដែលអ្នកធ្លាប់បានដឹងពីសមត្ថភាពចម្បងដែលគ្រាន់តែចម្លងស្តាយរូបថតដើម ឲ្យទៅជារូបថតមានស្តាយមួយផ្សេងទៀតដោយគ្រាន់តែចុច/ប៉ះ ១ ឬ២ដង។ អ្នក ស្រាវជ្រាវរបស់ Adobe បានធ្វើការ Cornell University ឲ្យ AI មានមុខងារក្នុង កម្មវិធីនេះជា color lighting និង contrast ទៅបំលែងរូបថតណាដែលមើលទៅមិនសូវទាក់ទាញ និងមើលទៅគួរឲ្យធុញ ទ្រាន់។ ខណៈពេលនេះ tool នេះក៏ជាផ្នែកមួយក្នុងកម្មវិធីដែលមានឈ្មោះថា Deep Photo Style Transfer ដែលធ្លាប់បានបង្ហោះ នៅក្នុង Github ដែលមើលទៅ Adobe ដូចជាមានគម្រោងនាំយក features ទាំង នោះកាន់ software ទូរស័ព្ទឲ្យកាន់តែ អស្ចារ្យ។
អរគុណដល់កម្មវិធី Adobe Sensei និងកម្មវិធីទូរស័ព្ទដៃផងដែរ សម្រាប់ភាពងាយស្រួលក្នុងការកែរូបថតដោយស្វ័យប្រវត្តិ និងអាចទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកចូលចិត្ត selfie រួចប្រើកម្មវិធីកែរូបថតដើម្បីបន្ថែមមើលទៅស្អាតឥតខ្ចោះ។ liquify Tool ផ្នែកមួយក្នុងចំណោម tool ផ្សេងទៀតរបស់កម្មវិធីកែរូបថតថ្មីនេះ ដោយប្រើជាមួយគ្រាប់រំកិលអូសចុះឡើងទៅតាមអ្វីដែលអ្នកចង់បាននូវរូបថត selfie ហើយរក្សាទម្រង់មុខឲ្យនៅសភាព ដើម។ Tool ស្រដៀងគ្នាបែបនេះក៏ធ្លាប់ មាននៅក្នុងកម្មវិធី Photoshop Fix ដែល ស្គាល់ថា Face-Aware version ដែលងាយ ស្រួលជាងប្រើ Photoshop នៅលើ desktop កាលពីរដូវក្តៅមុន។ បើអ្នកត្រូវការ កែរូបថតក្នុង depth of field នោះ portrait masking អាចជួយអ្នកបានយ៉ាងងាយ ស្រួល គ្រាន់តែកែតម្រូវជាមួយនឹងគ្រាប់ រំកិល ហើយអូសវាទៅតាមការចង់ គឺជា ការស្រេច។ កម្មវិធី Adobe មិនបានខ្មាស អៀននោះទេ ចំពោះការនាំយក desktop-friendly features ទៅកាន់ទូរស័ព្ទដៃ ហើយក៏មិនមានការភ្ញាក់ផ្អើលប្រសិនប្រើ masking features បន្ថែមទៀត ដើម្បីឱ្យ មានភាពប្រសើរឡើង។
ខណៈពេលនេះ tool ទាំងអស់នេះ ដែលមានក្នុងក្មវិធី photo-editing នេះនឹង មិនមានការចង្អុលបង្ហាញថា Adobe នឹងយកកម្មវិធីទាំងនេះទៅបញ្ចូលក្នុង software ដែលគ្រប់គ្នាអាចប្រើបាននោះទេ។ នាពេលបច្ចុប្បន្ននេះអ្នកដែលចូលចិត្ត ប្រភេទកម្មវិធីអស់នេះ កំពុងចូលមកដល់ ដូចជា Photoshop Fix និងកម្មវិធីផ្សេងទៀត ដែលមាន features ច្រើនជាងនេះទៀត សំខាន់ស្ថិតលើពេលវេលាយូរ ឬឆាប់ ប៉ុណ្ណោះ៕
ប្រែសម្រួល៖ ហេង លក្ខិណា