ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ លោកស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងដោយនាំយកអំណោយចុះចែកជូនដល់កងកម្លាំងនគរបាលរួមនិងជួបសួរសុខទុក្ខមន្ត្រីនគរបាលប៉ុស្តិ៍លេខ៧០១នឹងយោធាការពារព្រំដែន១០១ដែលនៅប្រចាំការជួរមុខគេជាប់ព្រំដែនកម្ពុជា ឡាវ ។ ដោយនាំយកនៅគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៅឧបត្ថម្ភផងដែរនោះ គឺជាការបង្ហាញឲ្យឃើញពីការលើកទឹកចិត្តដល់មន្រ្តីនគរបាលបានបំពេញកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការការពារជាតិមាតុភូមិ និងការពារទឹកដីនឹងសន្តិសុខជូនបងប្អូន ប្រជាពលរដ្ឋរបស់យើង ។
លោកឧត្តមសេនីយត្រី ម៉ៅតារ៉ា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៏ថា កងកម្លាំងរបស់យើងត្រូវតែមានតួនាទី កិច្ចការពារសុវត្ថិភាព ជាកត្តាចំបងសម្រាប់ ជាតិយើងទាំងមូល ដូចនេះមន្ត្រីនគរបាលនៅក្នុងខេត្តយើង បានមកឈរជើង បំពេញកាតព្វកិច្ចការពារសន្តិសុខ នៅតាមព្រំដែននេះគឺជាវីរៈជនដែលហៀនលះបង់អ្វីៗគ្រប់បែបយ៉ាងសម្រាប់ជាតិមាតុភូមិនិងប្រជាជនទូទាំងប្រទេសកម្ពុជាយើង។
លោកស្នងការបានបញ្ជាក់ថា ធ្វើជាមន្ត្រីនគរបាលត្រូវចេះស្គាល់កាលៈទេសាក់នឹងតួរតួនាទីរបស់ខ្លួន បំពេញការងារ ធ្វើជាអ្នកបំរើពលរដ្ឋ និងប្រកាន់ភ្ជាប់នូវសីលធម៌ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសមត្ថកិច្ចផ្សេងៗទៀតឲ្យបានល្អ ដោយបង្កើតមិត្តឲ្យបានច្រើន និងខិតខំអភិវឌ្ឍអង្គភាពរបស់ខ្លួនយើងឲ្យមានការរីកចំរើន ។ ឈ្លាតក្នុងឱកាសនោះដែល លោក ស្នងការក៏បានផ្តាំផ្ញើឲ្យមន្ត្រីនគរបាលជួរមុខក៍ដូចមិត្តរួមអាវុធទាំងអស់ចេះសាមគ្គីគ្នាឱ្យបានល្អ ចេះថែរក្សាសុខភាព និងបំពេញការងារស្តាប់ការដឹកនាំនិងបទបញ្ជារបស់មេបញ្ជាការប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះអង្គភាព និងរាជរដ្ឋាភិបាលដើម្បីជាតិយើងទាំងមូល។
គួរបញ្ជាក់ថាៈ ជាមួយនិងការចុះចែកអំណោយដល់កងកម្លាំងជួរមុខការពារនៅព្រំដែនកម្ពុជា ឡាវ រួមនិងជួបសួរសុខទុក្ខនេះលោកស្នងការនគរបាលខេត្តបាននាំយកអំណោយ រួមមានអង្ករចំនួន១តោន ថវិកា២លានរៀល គ្រឿងឧបភោគបរិភោគជាច្រើនមុខទៀតនិងចែកជូនឧបត្ថម្ភថវិកាបន្ថែមជូនមន្ត្រីនគរបាលក្នុងម្នាក់ៗចំនួន៤មឺុនរៀល ដើម្បីលើកទឹកចិត្តដល់កងកម្លាំង នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដែលពួគគាត់ហៀនលៈបង់កម្លាំងកាយចិត្តដើម្បីជាតិមាតុភូមិ៕