ភ្នំពេញ៖ នារីម្នាក់បានធ្វើដំណើរមកកាន់នគរបាលប៉ុស្តិ៍ចោមចៅសុំការអន្តរាគមន៍កាលពីវេលាម៉ោង១រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ដោយសារតែបុរសម្នាក់បានចាប់រំលោភសេបសន្ថវៈនាងរហូតបានសម្រេច ខណៈរូបនាងនៅក្នុងបន្ទប់ជួលម្នាក់ឯង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែឆ្នាំដដែល នៅបន្ទប់ជួលផ្ទះឡរ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីរងគ្រោះឈ្មោះលៀង សំអាន អាយុ៣០ឆ្នាំ មុខរបកម្មការិនីរោងចក្រ ភូមិគោកចាញ ឃុំព្រៃកពោធិ៍ ស្រុកស្រីសន្ធ ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេបានគេចខ្លួនបាត់។
តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរយៈពេល៣ថ្ងៃមុនរូបគាត់បានទៅមើលគេរាំលេងនៅក្នុងបរិវេណបន្ទប់ជួលហើយគាត់ក៏បានទៅមើលគេរាំលេងពេលនោះក៏ជួបបុរសម្នាក់។
ជនរងគ្រោះបានបន្តថា បន្ទាប់មកបុរសម្នាក់នោះក៏សុំលេខទូរស័ព្ទរបស់នាង លុះថ្ងៃបន្ទាប់បុរសនោះតែងតែខលមកនិយាយលេង រហូតដល់វេលាកើតហេតុរូបនាងបានកំពុងតែដេកលង់លក់នៅក្នុងបន្ទប់ម្នាក់ឯង ស្រាប់តែបុរសនោះចូលមកក្នុងបន្ទប់ ភ្លាមនោះរូបនាងបានដេញឲ្យទៅវិញតែបុរសនោះមិនព្រមចេញ ហើយក៏ធ្វើសកម្មភាពចាប់រំលោភសេបសន្ថវៈតែម្តងពេលនោះរូបនាងខំប្រឹងស្រែកឲ្យគេជួដែរតែបុរសរូបនោះបានខ្ទប់មាត់រហូតធ្វើឲ្យបុរសនេះបានសម្រេច ហើយក៏ចេញទៅបាត់តែម្តង។
បន្ទាប់ពីត្រូវជនសង្ស័យចាប់រំលោភបានសម្រេចរួចដោយសារមានធ្លាក់ឈាមខ្លាំងពេករូបគាត់ក៏ទៅមន្ទីរពេទ្យ។ លុះរហូតដល់វេលាម៉ោង១២រំលងអធ្រាត្រទើបខលទៅប្រាប់ប្អូនថ្លៃឲ្យមកមើលនៅមន្ទីរពេទ្យ។
ជនរងគ្រោះបានបន្តថា រហូតមកដល់វេលា១រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ទើបធ្វើដំណើរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យជួយអន្តរាគមន៍៕ សុខាសែនជ័យ
...