Manny Pacquiao ថានឹងយកឈ្នះជើងខ្លាំងអូស្ត្រាលី Jeff Horn ថ្ងៃទី២ ខែកក្កដា

ចែករំលែក៖

ស្តេចប្រដាល់សកលប្រចាំទ្វីបអាស៊ី Manny Pacquiao បន្ទាប់ពីបានផ្តួលជើងខ្លាំងអាមេរិក Jessie Vargas ដណ្តើម បានខ្សែក្រវាត់ WBO កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពេលសម្រេចឡើង សង្វៀនវិញពីការប្រកាសចូលនិវត្តន៍កាលពីខែមេសា ឥឡូវបានចុះកិច្ចព្រមព្រៀងផ្លូវការឡើងប្រកួតជាមួយអ្នកប្រដាល់មិនដែល ចាញ់របស់អូស្ត្រាលី Jeff Horn ដែលជំនួបរបស់ជើងខ្លាំងទាំងពីរនេះនឹងធ្វើឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ នៅកីឡដ្ឋាន Suncorp ស្ថិតក្នុងទីក្រុង Brisbane ប្រទេសអូស្ត្រាលីផ្ទាល់តែម្ដង។

ការប្រកួតនេះ Pacquiao មានជំនឿចិត្តខ្លាំង ទៅលើសមត្ថភាពរបស់គាត់ដោយបាន និយាយថាគាត់នឹងប្រឹងប្រែងដើម្បីជ័យ ជម្នះមួយនេះ ។

ម្ចាស់ខ្សែក្រវាត់ WBO ជនជាតិហ្វុីលីពីន វ័យ៣៨ឆ្នាំ Manny Pacquiao ដោយមាន ប្រវតិ្តប្រកួតបាន៦៧ដង ឈ្នះ៥៩ដង ស្មើ ២ដង និងចាញ់៦ដង ដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបាន៣៨ដងនឹងត្រូវជួបជើងខ្លាំងរបស់អូស្ត្រាលី Jeff Horn មានវ័យ២៩ឆ្នាំធ្លាប់ប្រកួតបាន១៧ដងក្នុងនោះឈ្នះ១៦ និងស្មើ១ ហើយគ្រប់ការ ប្រកួតរបស់គេកន្លងមកធ្វើតែក្នុងទឹកដី អូស្ត្រាលីប៉ុណ្ណោះ ។

ស្តេចប្រដាល់សកលប្រចាំទ្វីបអាស៊ី Pacquiao ក៏ត្រៀមឡើងប្រកួតការពារខ្សែក្រវាត់ទម្ងន់មធ្យមWBOជាលើកទី២របស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះដែរដោយត្រូវជួបកីឡាករជនជាតិអង់គ្លេស Amir Khan នៅខែវិច្ឆិកាចុងឆ្នាំនេះ ៕ ដេវីត

...

pacman3 Jeff Horn pacman

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print