Gboard សិក្សាពីឥរិយាបថអ្នកប្រើដោយមិនផ្ដល់ព័ត៌មានលម្អិតទៅឱ្យGoogle

ចែករំលែក៖

កាលពីខែមិថុនា ឆ្នាំមុន ក្រុមហ៊ុន Apple បានចាប់ផ្តើមការធ្វើតេស្តឯកជនពីភាព ខុសគ្នា អំពីវិធីសាស្រ្តក្នុងការប្រមូលទិន្ន ន័យឥរិយាបថ និងអត្តសញ្ញាណ ខណៈ ជនអនាមិកប្រើប្រាស់។ ក្រុមហ៊ុននេះបាន រំពឹងទុកថា វានឹងមានភាពប្រសើរឡើងក្នុងការព្យាករ QuickType ។

Google ទើបតែបានចាប់ផ្តើមព្យាយាមចេញវិធីសាស្តស្រដៀងគ្នាដែរជាមួយ Gboard និងដើម្បី កែលម្អការផ្ដល់យោបល់ដោយស្វ័យប្រវត្តិ ហើយបានយកវិធីសាស្រ្តផ្សេងគ្នា ដើម្បី បញ្ជាក់ភាពជាឯកជនរក្សាទិន្នន័យនៅលើ device មិនឲ្យ upload ទៅ cloud។

ការទាញយកគំរូអត្ថបទព្យាករចុងក្រោយ បំផុតដែល device របស់អ្នកឲ្យមានភាព ប្រសើរឡើង ដោយរៀនពីទិន្នន័យឥរិយា បទលើទូរស័ព្ទរបស់អ្នក ហើយបន្ទាប់មកផ្ញើសេចក្តីសង្ខេបនៃការផ្លាស់ប្តូរទៅ cloud ។ ការរួមបញ្ចូលជាមួយនឹង device updates ទាំងអស់ និងម៉ូដែលផ្សេងទៀតបានចែក រំលែកការព្យាករថ្មីមួយ ត្រូវបានបង្កើត ឡើងដើម្បី download និងចាប់ផ្តើមដំណើរ ការទាំងអស់។ អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត របស់ Google បានហៅវិធីសាស្រ្តនេះថាជា សហព័ន្ធសិក្សា។

រក្សាផ្នែកដំណើរការសិក្សានៅលើ device របស់អ្នកដោយ upload summary តូចៗទៅ servers ជំនួសឱ្យការកាត់បន្ថយបណ្ដំទិន្នន័យទាំង power drain និង bandwidth required ។ វាអាចធ្វើឱ្យមានតឹងតែង បន្តិចលើ device និង cloud services ជាង បច្ចេកទេសរបស់ក្រុមហ៊ុន Apple ដែល បានហៅថា “mathematical noise” មានគោលបំណងការពារអត្តសញ្ញាណក្នុងទិន្នន័យរបស់អ្នកប្រើប្រាស់។ Google ត្រូវធ្វើតេស្តសហព័ន្ធជាមុនសិនពីការរៀនក្តារ ចុចនៅលើ Android និង Gboard ដើម្បីកែលម្អ word suggestions របស់ ខ្លួន។ ក្នុងពេលអនាគត អាចនឹងត្រូវកែ លម្អគំរូភាសាផ្ទាល់ខ្លួនរបស់អ្នកប្រើនីមួយៗ នៅលើ Gboard ព្រមទាំងអាចកែសម្រួល រូបថតទៅតាមលំដាប់ដោយផ្អែកលើប្រភេទ សកម្មភាពដែលមនុស្សមើលទៅ និងចែក រំលែក ឬលុប៕

IMG_1496

...

ប្រែសម្រួល៖ ហេង លក្ខិណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print