កីឡាករវ័យក្មេងម្នាក់ឈ្មោះ Josh Gordon កំពុងលេងនៅលីកមិនមែនអាជីពក្នុងប្រទេសអង់គ្លេសដែលត្រូវបានគេជឿជាក់ថា មានសមត្ថភាពលេងដូចគ្នាទៅនឹង កីឡាករខ្សែប្រយុទ្ធក្លិប Leicester City កីឡាករ Jamie Vardy ហើយក្លិបបានចុះ កុងត្រាយករូបគេមកចូលរួមក្រុមនៅរដូវកាលក្រោយ ។
គេហទំព័រ The Sun បានចេញផ្សាយថា មកទល់នឹងពេលនេះក្លិប Leicester City ក៏បានសម្រេចចិត្តក្នុងការចុះហត្ថលេខានាំយកកីឡាករវ័យ២២ឆ្នាំរូបនេះមកកាន់ លីកកំពូលរបស់អង់គ្លេសហើយដោយ សង្ឃឹមថារូបគេនឹងមានអនាគតនិងមានសមត្ថភាពដូចជាកីឡាករខ្សែប្រយុទ្ធ Jamie Vardy ដែរ ។
កីឡាករខ្សែប្រយុទ្ធវ័យក្មេងរូបនេះដែលបានផ្លាស់ពីក្លិប Nantwich Town កាលពី រដូវកាលមុន និងកំពុងលេងឲ្យក្លិប Stafford Rangers នៅរដូវកាលថ្មីនេះអាចរកគ្រាប់បាល់ដ៏អស្ចារ្យបានទៅដល់១១គ្រាប់មកហើយ ។
សូមបញ្ជាក់ថា Leicester City ជាក្លិបដែលធ្វើឲ្យពិភពបាល់ទាត់នៅអឺរ៉ុបភ្ញាក់ផ្អើលដោយក្លិបនេះបានលើកពានរង្វាន់ក្រប ខ័ណ្ឌកំពូលរបស់អង់គ្លេសជាលើកទី១ក្នុងប្រវតិ្តសាស្រ្តក្លិបកាលពីរដូវកាល ២០១៥-២០១៦។ ប៉ុន្តែសម្រាប់រដូវកាលនេះក្រុម Leicester City ហាក់ដូចជាធ្វើមិនសូវបានល្អដោយកំពុងឈរនៅលេខ១១ ក្រោយពី ចាញ់ក្រុម Everton កាលពីរាត្រីថ្ងៃទី៩ ខែមេសា ៕