បន្ទាប់ពីបានប្តឹង Google សម្រាប់ការមិនបញ្ចេញទិន្នន័យការងារ ឥឡូវនេះពាក្យបណ្តឹងរបស់ក្រសួងការងារអាមេរិកទាមទារឲ្យបង់ភាពខុសគ្នារវាងបុរសនឹងស្ត្រី បានរីករាលដាលនៅទូទាំងក្រុមហ៊ុន។ បើទោះបីជា Google បានប្រកាសថា ខ្លួនបានបិទគម្លាតនៃប្រាក់ខែយេនឌ័ររបស់ខ្លួនដោយជោគជ័យក្តីក៏មន្រ្តីមន្ទីរការងារបានផ្តល់សក្ខីកម្មនៅតុលាការរដ្ឋ San Francisco ថ្ងៃនេះនៅ Google អាចនិយាយបានថា ច្បាប់រំលោភលើការងារសហព័ន្ធនេះបើយោងតាមការរាយការណ៍របស់ Guardian។ តាមលោក Janette Wipper នាយកមន្ទីរប្រចាំតំបន់នេះបានរកឃើញ ភាពខុសគ្នាសំណងជាប្រព័ន្ធប្រឆាំងនឹងកម្លាំងពលកម្មស្រីទាំងមូល។
សវនាការនៅថ្ងៃនោះគឺជាផ្នែកមួយនៃនាយកដ្ឋានការងាររបស់ពាក្យបណ្ដឹង ប្រឆាំងនឹងការស្វែងរកទ្រង់ទ្រាយធំចាប់ ផ្តើមក្នុងខែមករានេះ។ ក្នុងនាមជាសហព័ន្ធ ចុះកិច្ចសន្យា Google ត្រូវបានទាមទារឲ្យប្រគល់កំណត់ត្រាការងារដល់រដ្ឋាភិបាល ប៉ុន្តែក្រុមហ៊ុននេះបានបដិសេធមិនព្រម ម្តងហើយម្តងទៀតដោយអះអាងថា ការស្នើសុំកំណត់ត្រាត្រូវបានឈ្លានពានភាពឯកជនរបស់បុគ្គលិករបស់គេយ៉ាងទូលំ ទូលាយពេក។
មន្ទីរការងារទទួលបានទិន្នន័យរបស់ ពួកគេពីឆ្នាំ២០១៥ រូបភាពនៃប្រាក់ខែ យោងតាមកំណត់ត្រា Guardian តែលោក Wipper បានតវ៉ាទៅតុលាការថា Google គួរតែត្រូវបង្ខំឲ្យបញ្ចេញព័ត៌មានបន្ថែមទៀត។
លោក Wipper និយាយថា នាយកដ្ឋានត្រូវការដើម្បីអាចពិនិត្យទិន្នន័យ និងការ ធ្វើសម្ភាសន៍បុគ្គលិកដោយសម្ងាត់ដើម្បី យល់ពីអ្វីដែលបានបណ្តាលឱ្យមានភាព ខុសគ្នានេះ។ ប្រសិនបើ Google នៅតែ បន្តការរក្សាទុកទិន្នន័យការងារនោះ មេធាវី របស់នាយកដ្ឋាន បានសុំឱ្យតុលាការឲ្យ កាត់ផ្តាច់កិច្ចសន្យារបស់ក្រុមហ៊ុនជាមួយ រដ្ឋាភិបាលសហព័ន្ធ និងរារាំង Google មិនឲ្យធ្វើអាជីវកម្មជាមួយរដ្ឋាភិបាលនាពេលអនាគត។
ម៉្យាងវិញទៀត មេធាវីរបស់ Google បានហៅវាថាជាដំណើរការសើុបអង្កេតមួយ និងបានអះអាងជាថ្មីម្តងទៀតថា នេះគឺមិនពាក់ព័ន្ធការពិនិត្យអនុលោមឡើងវិញ។ មេធាវីរបស់ Google បានអះអាង ថា ក្រសួងការងារស្នើសុំគឺជាការមិនសម ហេតុផលគឺបានរំលោភលើសិទិ្ធនៃការស្វែង រកការធ្វើវិសោធនកម្មលើកទី៤របស់ក្រុមហ៊ុន។
ខណៈដែល Google បានឆ្ពោះទៅរក ភាពចម្រុះយឺតៗ បច្ចេកវិទ្យាដ៏ធំជាច្រើន បានសន្យាថានឹងបិទភាពខុសគ្នានៃប្រាក់យេនឌ័រ។ ក្រសួងការងារបានបង្ក្រាបលើការរើសអើងគ្រប់ប្រភេទនៅក្នុងឧស្សា ហកម្មនេះ។ នៅដើមឆ្នាំនេះ មន្ទីរការងារ បានប្តឹងក្រុមហ៊ុន Oracle ពីបទអនុវត្តការ ងាររើសអើងផងដែរ៕
ប្រែសម្រួល៖ ហេង លក្ខិណា