Update : ដឹងពីមូលហេតុដែលនាំឲ្យបាញ់សម្លាប់ទៅលើជនរងគ្រោះមួយគ្រួសារនៅ ស្រុកម៉ាឡៃហើយមកពីសុំស្រឡាញ់កូនស្រីជនរងគ្រោះមិនបាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ដោយសារសុំស្រឡាញ់កូនស្រី គ្រួសាររងគ្រោះមិនបាន ហើយថែមទាំងឲ្យទៅរៀបការជាមួយនឹងអ្នកផ្សេង បានធ្វើឲ្យមន្ត្រីយោធាអង្កភាពអភិវឌ្ឍន៍ភ្នំឆ័ត្រយោធភូមិភាគទី៥ បាញ់រះសម្លាប់គ្រួសាររងគ្រោះ ខណៈកំពុងអុជធូប ទទួលទេវតាឆ្នាំថ្មី ។

ជនសង្ស័យឈ្មោះ ថា រ៉េត រាត្រី ហៅ ឆិច អាយុ២៨ឆ្នាំ ជាមន្ត្រីយោធាអង្កភាពអភិវឌ្ឍន៍ភ្នំឆ័ត្រ យោធភូមិភាគទី៥។

ជនរងគ្រោះ ដែលរងការបាញ់សម្លាប់រួមមាន ទី១៖ ឈ្មោះ ជួប សាំងលីន ប្រុសអាយុ៣០ឆ្នាំ ទី២៖ ឈ្មោះ ម៉ែន សុវណ្ណរ៉ាឌី ស្រី៣២ឆ្នាំ និងទី៣៖ ឈ្មោះ សុខ ខាត់ណា ស្រីអាយុ៥៥ឆ្នាំ ខណៈឈ្មោះ អឹម សំប៊ុន  ប្រុសអាយុ៣៤ឆ្នាំ រងរបួសធ្ងន់។

គួរបញ្ជាក់ថា យោងតាមសេចក្ដីរាយការណ៍ពីសមត្ថ កិច្ចឲ្យដឹងថា មានអំពើបាញ់ប្រហារមួយបានកើតឡើង បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ម្នាក់ស្លាប់តាមផ្លូវនៅពេលបញ្ជូនទៅមន្ទីរ ពេទ្យនិងម្នាក់ទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង ២៨នាទី ទៀបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ភូមិថ្មី ឃុំម៉ាឡៃ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៕

...

IMG_2720 IMG_2721 IMG_2722 IMG_2723

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print