មានអំពើបាញ់ប្រហារបណ្តាលអោយមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់នៅស្រុកម៉ាឡៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចឲ្យដឹងថា មានអំពើបាញ់ប្រហារមួយបានកើតឡើង បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ម្នាក់ស្លាប់តាមផ្លូវនៅពេលបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀត កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង ២៨នាទី ទៀបភ្លឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ភូមិថ្មី ឃុំម៉ាឡៃ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

នៅមិនទាន់មានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ នៃឃាតកម្មនេះនៅឡើយទេ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតនៅកន្លែងកើត ក៏ដូចជាប្រមូលភស្តុតាង ដើម្បីកំណត់មុខសញ្ញាឈានទៅចាប់ខ្លួនឃាតកយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

...

IMG_2720 IMG_2721 IMG_2722 IMG_2723

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print