ប្រទេសថៃ៖ តូបលក់ស្បែកជើងរបស់អាជីវករខ្មែរប្រមាណ១៥តូបដែលលក់នៅក្នុងផ្សាររុងក្លឿប្រទេសថៃត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចអគារL31-L50 ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវឈម និងក្រុងប៉ោយប៉ត ខេត្តបន្ទាយមានជ័យ។
តាមសេចក្ដីរាយការណ៍អាជីវករខ្មែរដែលលក់ដូរក្នុងផ្សាររុងក្លឿ(ប្រទេសថៃ)បានប្រាប់ថា ការឆាប់ឆេះតូបស្បែកជើងជជុះរបស់អាជីវករខ្មែរនោះចំនួន១៥តូបហើយការឆាបឆេះនោះបណ្ដាលមកពីការទុស្សេខ្សែភ្លើង ពេលដែលអាជីវករចាកចេញពីតូបដើម្បីទៅចូលរួមបុណ្យចូលឆ្នាំប្រពៃណីខ្មែរតាមបណ្ដាខេត្តនានានៅស្រុកកំណើតរបស់ខ្លួន។
ពួកគាត់បញ្ជាក់ថា ការឆាបឆេះនេះបណ្ដាលឲ្យខូចខាតសម្ភាររបស់អាជីវករទាំងស្រុង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតអ្នកណាម្នាក់ឡើយ ហើយកំពុងតែឆាបឆេះនោះត្រូវបានកម្លាំងប៉ូលិសថៃក្រុមអគ្គិភ័យរួមជាមួយក្រុមជួយសង្គ្រោះនិងមន្ត្រីឃុំបានប្រញាប់ប្រញាល់ទៅកាន់កន្លែងឆេះក្រោយពីទទួលបានព័ត៌មានពីមន្ត្រីស្រុក។
យោងតាមសារព័ត៌មានថៃបាននិយាយថា រថយន្តពន្លត់អគ្គិភ័យជាង១០បានចំណាយពេលជាង២ម៉ោងដើម្បីគ្រប់គ្រងអគ្គិភ័យដែលបានបំផ្លាញតូបម្តុំលក់ស្បែកជើងជជុះចំនួន ១៥តូប ភាគច្រើនជារបស់អាជីវករខ្មែរត្រូវបានបំផ្លាញដោយគិតជាប្រាក់អស់ប្រមាណ៣លានបាត។
ប៉ូលិសនឹងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ តែគេសង្ស័យថាបណ្តាលមកមពីទុស្សេចរន្តអគ្គិសនី៕ វណ្ណា