លោកស្រី ម៉ែន សំអន ជំរុញឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្មចាត់វិធានការចំពោះរោងចក្រ សហគ្រាសធុនតូច និងមធ្យមណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានជំរុញឲ្យក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ត្រូវអនុវត្ដវិធានការច្បាប់ចំពោះរោងចក្រ សហគ្រាសធុនតូច និងមធ្យមទាំងឡាយណាដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាពឧស្សាហកម្ម ដែល បានបង្កអន្ដរាយដល់មនុស្សនិងទ្រព្យសម្បត្ដិ ។

លោក ស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញបែបនេះ ខណៈលោកស្រី ចូលរួមជាអធិបតីបើកក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  និងសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាល ទីស្ដីការក្រសួង កាលពីថ្ងៃទី ១៨ មេសា ឆ្នាំ២០១៧ ។

លោកស្រីឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម  រួមទាំងសមត្ថកិច្ច និងថ្នាក់ក្រោមជាតិ ដែលមានការពាក់ព័ន្ធត្រូវបន្ដ សហការគ្នាពង្រឹង បន្ថែម ទៀតការធ្វើអធិការកិច្ចរោងចក្រ សហគ្រាស និងចាត់វិធានការ ដោះ ស្រាយ ទប់ស្កាត់ បាតុភាព ដែលបានកើតឡើង មួយរយៈចុងក្រោយនេះ ចំពោះករណីពុលចំណីអាហារ ដោយ សារតែការធ្វេសប្រហែសឬរំលោភបំពានច្បាប់។ ត្រូវបន្ដអនុវត្ដការធ្វើពិពិធកម្មឧស្សាហកម្ម  និងការពង្រីកសមត្ថភាព ប្រកួតប្រជែង ក្នុងវិស័យផលិត កម្ម ឧស្សាហកម្ម ព្រមទាំងការបង្កើនផលិតភាព ដោយផ្ដល់អាទិភាពជាពិសេស ដល់ការអនុវត្ដ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥ -២០២៥។ ក្នុងនោះ មាន តារាងម៉ាទ្រីសជាឧបសម្ព័ន្ធនៃគោលនយោបាយនេះដែលស្ដែងឡើងពីផែនការសកម្មភាព។ ត្រូវពង្រឹងសមត្ថភាព យន្ដការអនុវត្ដគោលនយោបាយ ដើម្បីធានាបាន ប្រសិទ្ធភាព ។

លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្ដថា ក្រសួងត្រូវបន្ដគាំទ្រ ដល់វិស័យឯកជន លើការងារបង្កើនផលិតភាព ការបង្កើតទំនាក់ទំនងផ្សារភ្ជាប់គ្នាជាប្រព័ន្ធ រវាងអ្នកផលិត អ្នកផ្គត់ផ្គង់និងប្រភពទីផ្សារ។ ពិសេសបន្ដសហការជាដៃគូល្អ ជាមួយអង្កការប្រកាសនីយ បត្រតក្កកម្ម អឺរុប និងប្រទេសមួយចំនួនទៀត ដែល មានកិច្ចសហប្រត្ដិបត្ដិការជាមួយគ្នា។ ជាមួយគ្នានេះដែរ  រាជរដ្ឋា ភិបាលកម្ពុជា សូមចូលរួមគាំទ្រចំពោះការចូលជាសមាជិក ទី១៥១ នៃសន្ធិសញ្ញាសហប្រតិបត្ដិការប្រកាសនីយបត្រតក្កកម្ម និងចូលជាសមាជិកទី៦៦ នៃសន្ធិសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៩៩ នៃកិច្ចព្រមព្រៀងទីក្រុងហេច ទាក់ទងនិងការចុះបញ្ជីគំរូឧស្សាហកម្មអន្ដរជាតិ ។

លោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ  រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ថា វិស័យឧស្សាហកម្ម នៅតែជាវិស័យអាទិភាព ដែលបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការបន្ដរក្សាកំណើនសេដ្ឋកិច្ចខ្ពស់។ ជាក់ស្ដែងក្នុងឆ្នាំ២០១៦ កំណើនសេដ្ឋកិច្ចជាតិនៅតែរក្សាបានកំណើនក្នុងរង្វង់៧ភាគរយបានបន្ដទៀត ដែលក្នុងនោះ វិស័យឧស្សាហកម្ម មានកំណើន១១,៤ភាគរយ និងបានចូលរួមចំណែកតាមការប៉ាន់ស្មាន គឺមានប្រមាណជាង២៩,៥ភាគរយនៃផលិតផលសរុប ក្នុងស្រុក ដោយតែអនុវត្ដវិស័យ កម្មន្ដសាល មានការ រីកចម្រើនលូតលាស់ ខ្លាំងជាងគេ ខណៈ រចនាសម្ព័ន្ធឧស្សាហកម្ម បាននិងកំពុងអភិវឌ្ឍពីឧស្សាហកម្មអតិពលកម្ម  ទៅជាឧស្សាកម្មប្រើប្រាស់ជំនាញ និងប្រែក្លាយខ្សែសង្វាក់ តម្លៃ និងខ្សែសង្វាក់ផលិតកម្ម មានលក្ខណៈសាមញ្ញ ទៅជាខ្សែសង្វាក់ផលិតកម្មមានតម្លៃបន្ថែមខ្ពស់ ។

លោកទេសរដ្ឋមន្ដ្រីបានបន្ដថា ថ្មីៗនេះ រាជរដ្ឋាភិ បាលកម្ពុជា បាននិងកំពុងដាក់ផែនការ ឲ្យក្រសួង ឧស្សាហកម្ម និងសិប្បកម្មអនុវត្ដលើផ្នែកគុណភាព និងវាយតម្លៃទទួលស្គាល់ដល់មន្ទីរពិសោធន៍នានាដើម្បីជំរុញឲ្យមន្ទីរពិសោធន៍នៅក្នុងប្រទេសកម្ពុជា ផ្តល់ការវាយតម្លៃទទួលស្គាល់ប្រកបដោយប្រសិទ្ធភាព លើគ្រប់ផ្នែក ស្របទៅតាមប្រទេស ជាតិដែលកំពុងអភិវឌ្ឍ ៕ សំរិត

...

samrith (5) samrith (1) samrith (2) samrith (4) samrith (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print