គួរឲ្យអាសូរ! ក្មេងប្រុសម្នាក់ត្រូវរថយន្តបើកបុកស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ ត្រូុវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ខណៈជនរងគ្រោះកំពុងជិះម៉ូតូហើយត្រូវបានរថយន្តបើកបុកពេញទំហឹង កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវសហពន្ធ័រុស្ស៊ី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកLancruiser  ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2Q-2785 ចំណែកម៉ូតូរងគ្រោះម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ1B4734។

ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ខាងលើមានឈ្មោះយ៉ុង ធារ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបសិស្សវិទ្យាល័យពោងទឹក ស្នាក់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះចេង ជា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខយាមភោជ្ជនីយដ្ឋានអុីសានឡូវ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចប្បន្នស្នាក់នៅបន្ទប់ជួលភូមិជ្រៃកោង សង្កាត់ចោមចៅ ត្រូវបាននគបាលឃាត់ខ្លួនដើម្បីសាកសួរនិងចាត់ការតាមច្បាប់។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កនិងម៉ូតូធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបង្កបានកៀរជាមួយរថយន្តសាំយ៉ុងរត់តាក់សុីនិងបន្តមកបុកម៉ូតូជនរងគ្រោះតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចំណែកសពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ

...

image2 (1) image1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print