ក្មេងប្រុសម្នាក់ជិះម៉ូូតូចេញពីខេត្តព្រៃវែងមកលោតទឹកនៅមុខព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីមានក្មេងប្រុសម្នាក់បានជិះម៉ូតូមកពីខេត្តព្រៃវែងមកលោតទឹកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ។

ករណីលោតទឹកសម្លាប់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះឡេង រស្មី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបសិស្ស មានស្រុកកំណើតនៅភូមិដកព ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមសម្តីបងថ្លៃជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅព្រឹកថ្ងៃកើតហេតុជនរងគ្រោះបានប្រាប់ថារួបគេយកមួកកូបទៅឲ្យអ៊ុំដែលនៅភូមិជាមួយគ្នាហើយក៏ម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1FS-9936 ចេញបាត់រហូត លុះដល់វេលាម៉ោង៤រសៀលទើបបងប្អូនជីដូនមួយជួបជនរងគ្រោះនៅភ្នំពេញហើយក៏បានសួរថា តើឯងមកភ្នំពេញពេញធ្វើអី? ពេលនោះជនរងគ្រោះក៏បានថាមករកការងារធ្វើហើយក៏ជិះម៉ូតូចេញបាត់។

សាក្សីដដែលបានបន្តថា បន្ទាប់មកបងប្អូនជីដូនមួយក៏បានខលប្រាប់អ្នកផ្ទះទើបនាំគ្នាចេញពីខេត្តព្រៃវែងមករកនៅភ្នំពេញ។ លុះមកដល់វេលាម៉ោងកើតហេតុក៏បានជួនជនរងគ្រោះតែជនរងគ្រោះបានទុកម៉ូតូហើយចេះតែដើរគេចរហូតក្រោយមកស្រាប់តែរត់ទៅលោតទឹកសម្លាប់ខ្លួនលិចបាត់ទៅ។

សាក្សីដដែលបានបន្តទៀតថា  ជនរងគ្រោះមិនដែលស្គាល់ភ្នំពេញម្តងណាឡើង ហើយមុនពេលកើតហេតុក៏មិនមានរឿងរឿងអ្វីជាមួយអ្នកផ្ទះដែរ មិនដឹងថាជនរងគ្រោះមានវិបត្តិអ្វីនោះទេទើបសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនបែបនេះ៕សុខាសែនជ័យ

...

image2 (1) image3 (1) image1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print