ទំនាស់ព្រំដី៖ ជនសង្ស័យ៣នាក់បងប្អូនហែករបងចូលកាប់ជនរងគ្រោះម្នាក់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ អំពើហិង្សាយ៉ាងឃោរឃៅមួយបានកើតឡើងដោយសារតែករណីទំនាស់ព្រំដីជាប់គ្នាបណ្តាលឲ្យជនរងគ្រោះម្នាក់បាត់បង់ជីវិតយ៉ាងរន្ធត់ជាទីបំផុត បន្ទាប់ពីជនសង្ស័យជាឃាតក៣នាក់បាននាំគ្នាហែករបងលបចូលទៅកាប់ប្រហារដល់ក្នុងផ្ទះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទទឹង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍បឋមបញ្ជាក់ថា នៅអំឡុងម៉ោងខាងលើ ជនសង្ស័យ៣នាក់បងប្អូនបានហែករបងផ្ទះជនរងគ្រោះ ហើយនាំគ្នាលបចូលទៅកាប់ប្រហារដោយកាំបិត និងពូថៅ និងដំបងឈើទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសជាទម្ងន់ និងបានបាត់បង់ជីវិត ក្រោយបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

ករណីហិង្សាខាងលើនេះ ត្រូវគេរាយការណ៍ថា បណ្តាលមកទំនាស់ព្រំដែន ។ ប៉ុន្តែទោះបីយ៉ាងណា សមត្ថកិច្ចបាននិងកំពុងស៊ើបអង្កេតឲ្យច្បាស់លាស់ជាងនេះបន្ថែមទៀត ៕ ប៉ឹម ពិន

...

pursat (9) pursat (8) pursat (1) pursat (2) pursat (7) pursat (6) pursat (4) pursat (5) pursat (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print