បុរសម្នាក់បើករថយន្តហាយឡែនឌ័រ បុករថយន្ត២គ្រឿងពីក្រោយ និងរ៉ឺម៉កម៉ូតូលក់កាហ្វេពេញទំហឹងបណ្ដោយឲ្យរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសស្រាលធ្ងន់ ខណះត្រូវបុរសម្នាក់បើករថយន្តហាយឡែនឌ័រ មកបុកពីក្រោយពេញទំហឹង ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃ ទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខាងមុខខារ៉ាអូខេឌីយ៉ាម៉ង់ ធាល ផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ហាយ ឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ2AE.2778 ជិះក្នុងទិសដៅពីជើងទៅត្បូង ខណះពេលមកដល់ចំណុចកើតហេតុ រថយន្តបង្កខាងលើបើក លឿនពេកចាប់ហ្វ្រាំងមិនទាន់ ក៏បុករថយន្ត២គ្រឿងដែលចតទុកចោលនៅលើផ្លូវហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនជ្រុលទៅបុក រ៉ឺម៉កម៉ូតូលក់កាហ្វេពីក្រោយពេញទំហឹង បណ្ដោយអោយមនុស្សប្រុសស្រី៣នាក់រងរបួសស្រាលធ្ងន់ ភ្លាមៗនោះត្រូវបានរថយន្តសង្ក្រោះ បន្ទាន់បញ្ចូនទៅមន្ទីពេទ្យផងដែរ ។

ក្រោយពេលកើតហេតុ សម្ថកិច្ចចរាចរណ៍ខណ្ឌចំការមនក៏បានចុះមកដល់កន្លែងកើតហេតុក៏បានធ្វើការវាស់វែងតែ ដោយសារមានអ្នកតំណាងភាគីខាងរថយន្តបង្កបានចេញមុខមកធ្វើការដោះស្រាយបញ្ចប់រឿង ដោយយល់ព្រមសងថ្លៃខូចខាតរថយន្តទាំង ២គ្រឿង ម៉ូតូរ៉ឺម៉កលក់កាហ្វេ និងព្យាបាលដល់ជនរងគ្រោះទាំងអស់ ៕ ស រស្មី 

...

91b86e73-a2e8-4290-897c-c238cc0ee9de 8896e50d-e79e-4701-b5a7-d2e402f033c0 a5279361-fe9d-4f9b-8376-1a42307f954a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print