វាយប្លន់ម៉ូតូសង់២០១៧បានសម្រេចទាំងកណ្ដាលថ្ងៃត្រង់ នៅសង្កាត់ពងទឹក

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចិត្តឆៅ២នាក់ បានចេញធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងពីបុរសម្នាក់បានសម្រេច ទាំងកណ្តាលថ្ងៃត្រង់បានសម្រេច កាលពីម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី១៩ ខែមេសា ឆ្នាំ២០១៧ នៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបណ្តាលឲ្យជនរងគ្រោះរបួសបែកក្បាលដេកពេទ្យដេរ៥ថ្នេរផងដែរ។

បើតាមសម្ដីជនរងគ្រោះមានឈ្មោះអាំ វាសនា អាយុ២៦ឆ្នាំ មុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅភូមិសណ្ដាយ សង្កាត់ពងទឹក ខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺរូបគាត់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GJ-9376 ដោយជិះម្នាក់ឯងធ្វើដំណើតាមបណ្ដោយផ្លូវលំ ក្នុងគោលបំណងជិះម៉ូតូទៅលេងផ្ទះអ៊ុំស្រីរបស់គាត់នៅភូមិកើតហេតុខាងលើ ។

ជនរងគ្រោះបានប្រាប់ឲ្យដឹងទៀតថា ពេលដែលរូបគាត់ជិះជិតដល់ផ្ទះអ៊ុំស្រីរបស់គាត់ហើយនោះ ស្រាប់តែមានជនសង្ស័យ២នាក់ដែលមានម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅ មិនចាំស្លាកលេខ នៅក្បែរជនសង្ស័យ ហើយរូបគាត់គិតថា ជាអ្នកភូមិរបស់អ៊ុំស្រីរបស់គាត់ ទើបមិនចាប់អារម្មណ៍ ។ ពេលដែលជនរងគ្រោះជិះម៉ូតូដល់កន្លែងជនសង្ស័យឈរហើយ ពេលនោះជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពទាញយកទីបដែក មកវាយជនរងគ្រោះចំក្បាលពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលទៅលើដីរងរបួសបែកក្បាល ។ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពវាយជនរងគ្រោះឲ្យរបួសរួចមក ភ្លាមៗជនសង្ស័យក៏បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលទាំងពីរនាក់ ហើយជនរងគ្រោះបានត្រឹមស្រែកថាចោរប្លន់ម៉ូតូៗ ជួយផងៗ តែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូ យកមកពិនិត្យនិងដេរបួសបែកក្បាលនៅមន្ទីពេទ្យ ហ៊ាន មុន្នីវុធ ដេរអស់ចំនួន៥ថ្នេរ ពេលនោះសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់មន្ទីរពេទ្យដើម្បីសួរនាំជនរងគ្រោះពីករណីវាយប្លន់យកម៉ូតូខាងលើ និងធ្វើកំណត់ហេតុ ងាយស្រួលកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យ៕ ភារ៉ា ដង្កោ

...

Gim (2) Gim (3) Gim (4) Gim (5) Gim (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print