នគរបាលកម្រិតស្រាលរាជធានីដេញចាប់ចោរឆក់កាបូបជនបរទេសបានតែម៉ូតូ ជនសង្ស័យរត់បាត់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសស្រី២នាក់ កំពុងតែដើរតាមផ្លូវ ត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពជិះម៉ូតូ ឆក់កាបូបស្ពាយបានសម្រេច ហើយជិះរត់គេចខ្លួនតែត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ប្រទះឃើញក៏ជិះដេញតាមពីក្រោយរហូតដល់ចំណុចជិតសួនច្បារ ក្តាន់ពីរ ជនសង្ស័យភ័យជិះទៅបុកខឿនដួលរងរបួសស្រាល ហើយបានរត់ចោលម៉ូតូ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី កែងផ្លូវR6 ស្ថិតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូន
ពេញ។

ប្រភពព័ត៌មានពីកម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាល បានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវបានឃើញស្ត្រី២នាក់ ជាជនជាតិបរទេស កំពុងតែដើរតាមផ្លូវលេខ៥១ ត្រង់អតីតស្នងការនគរបាលរាជធានីចាស់ ក្នុងសង្កាត់ផ្សារថ្មី៣ មានស្ពាយកាបូប នៅជាប់ខ្លួន ស្រាប់តែលេចមុខ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយ ធ្វើដំណើរមកតាម បណ្តោយផ្លូវ៥១ ក្នុងទិសដៅពីជើងទៅត្បូង បានជិះទៅជិត ហើយធ្វើសកម្មភាពឆក់ កាបូបស្ពាយពីស្ត្រីជនជាតិបរទេសបានសម្រេច។ពេលនោះកម្លាំងសមត្ថកិច្ច បានប្រទះឃើញក៏ ជិះដេញតាមពីក្រោយ តាំងពីចំណុចកើតហេតុ រហូតដល់មុខសួនច្បារក្តាន់ពីរ កែងផ្លូវR6 ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោពេក ជិះបុកខឿនផ្លូវ បណ្តាលឲ្យដួល រងរបួសស្រាលឯ ម៉ូតូវៀចកង់មុខ និងបាក់ក្បាំង ចំនែកឯជនសង្ស័យវិញ បានរត់គេចខ្លួន យកទាំងកាបូបទៅជាបាត់អស់។

ក្រោយពេលកើតហេតុ ម៉ូតូជនសង្ស័យ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីស្រាវជ្រាវចាប់ខ្លួនមុខសញ្ញាទាំងនេះ ៕ ប្រាថ្នា

...

bratna

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print