មនុស្ស៤នាក់ត្រូវចាប់ខ្លួនក្រោយឃាតកម្មលើកីឡាករបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា

ចែករំលែក៖

ប៉ូលិសរបស់ប្រទេសប៉ាណាម៉ាបានឲ្យដឹងថា មនុស្ស៤នាក់ត្រូវបានចាប់ខ្លួនជាប់ពាក់ ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់កីឡាករជម្រើសជាតិ Amílcar Henríquez ។

សមាជិកក្រុមបាល់ទាត់ជម្រើសជាតិប៉ាណាម៉ាកីឡាករ Amilcar Henriquez វ័យ៣៣ឆ្នាំ ត្រូវបានឃាតកបាញ់ប្រហារក្បែរផ្ទះរបស់ខ្លួននៅក្រុង Nuevo Colón កាលថ្ងៃសៅរ៍សប្តាហ៍មុន ហើយបុរស វ័យ៣៦ឆ្នាំម្នាក់ទៀតឈ្មោះ Delano Wilson ក៏ត្រូវឃាតកបាញ់សម្លាប់ដែរ ។

រហូតមកដល់ពេលនេះប៉ូលិសនៅពុំទាន់ដឹងពីមូលហេតុ នៃការបាញ់សម្លាប់នោះទេ ។ ប៉ុន្តែស្រ្តីវ័យ៧០ឆ្នាំម្នាក់ និងស្រ្តីវ័យជំទង់៣នាក់ទៀតត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសឡើយដើម្បីឲ្យប៉ូលិសស៊ើបអង្កេតដោយសារតែស្រ្តីទាំង៤នាក់នោះ រស់នៅផ្ទះជាមួយនឹងកីឡាករ Henriquez ។

មុនពេលឃាតកបាញ់សម្លាប់កីឡាករ Henriquez ធ្លាប់លេងក្លិប Arabe Unido នៅប៉ាណាម៉ា និងលេងនៅក្លិបមួយចំនួនទៀតនៅប្រទេសកូឡុំប៊ី។ កីឡាកររូបនេះក៏ធ្លាប់ជាប់ជម្រើសជាតិប៉ាណាម៉ាចំនួន៧៥លើកហើយប្រធានាធិបតីប៉ាណាម៉ា លោក Juan Carlos Varela បានអំពាវស្វែងរកយុត្តិធម៌ឲ្យគ្រួសារកីឡាករ Henriquez ៕

...

Banama (2) Banama (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print