ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណះកំពុងដើរចុះជណើរពីលើផ្ទះមកខាងក្រោម បង្កអោយមានកាលភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង៣០រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅផ្ទះលេខ១០E2 តាមបណ្តោយផ្លូវលេខ១០១កែង៤៦៦ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពមានឈ្មោះ ទុំ រ៉ាម៉ូ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០E2តាមបណ្តោយផ្លូវលេខ១០១កែង៤៦៦ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌ័ចំការមន រាជធានីភ្នំពេញ។ ប្រពន្ធជនរងគ្រោះមានឈ្មោះ ចាន់ សុធី ភេទស្រីអាយុ៤៦ឆ្នាំមានមុខរបរលាងចាន ស្នាក់នៅជាមួយគ្នា។
យោងតាមប្រភពពត៌មានពីអ្នកជិតខាងបានប្រាប់អោយដឹងថា មុនពេលកើតហេតុគបុរសម្នាក់បានខណះកំពុងដើរចុះជណើរពីលើផ្ទះមកខាងក្រោម មិនដឹងយា៉ងមិចស្រាប់រអិលជើងធ្លាក់ចុះមកខាងក្រោមបណ្ដោយអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែមង្ត ក្រោយអ្នកជិតខាងបានរត់ទៅប្រាប់ប្រពន្ធរបស់ជនរងគ្រោះអោយមកមើលផងដែរ បើតាមសម្ដីរបស់ប្រពន្ធរបស់ជនរងគ្រោះបានប្រាប់អោយដឹងថាប្ដីរបស់គាត់មានជំងឺប្រកាច់ប្រចាំកាយទើបបណ្ដោយអោយរអិលជើងធ្លាក់ពីលើជណើរជាន់ទី២បានស្លាប់តែមង្តទៅ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានទៅធ្វើបុណ្យតាមប្រពៃណើ ៕ ស រស្មី