មិនធ្លាប់មានពីមុនឡើយ៣ប្រទេសសុំធ្វើជាម្ចាស់ផ្ទះ World Cup រួមគ្នា

ចែករំលែក៖

សហរដ្ឋអាមេរិក, កាណាដា និងប្រទេស ម៉ិចស៊ីកូបានប្រកាសថា ពួកគេនឹងចូលរួម ដេញថ្លៃស្នើសុំសិទ្ធិធ្វើជាម្ចាស់ផ្ទះរួមគ្នា សម្រាប់ World Cup ២០២៦។

ជាលើកដំបូងហើយដែល World Cup ឆ្នាំ២០២៦នឹងមានក្រុមចូលរួមចំនួន៤៨ ប្រទេស ហើយបើការដេញថ្លៃជោគជ័យមែន នោះមានន័យថា វាជាក៏លើកទីមួយដែលម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកមានរហូតដល់៣ប្រទេស។ នៅក្នុងសំណើ ខាងលើគឺអាមេរិកនឹងធ្វើម្ចាស់ផ្ទះចំនួន៦០ប្រកួត ខណៈកាណាដា និងម៉ិចសុីកូធ្វើ ម្ចាស់ផ្ទះម្នាក់១០ប្រកួត។ ប៉ុន្តែលទ្ធផលយ៉ាងណានឹងប្រកាសនៅឆ្នាំ២០២០ខាងមុខ ។

គួររំលឹកថា អាមេរិកធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ម្ដងកាលពីឆ្នាំ១៩៩៤ដោយមានអ្នកចូលទស្សនាច្រើនជាងគេបង្អស់ ក្នុងប្រវត្តិសាស្រ្តWorld Cup, ប្រទេសម៉ិចសុីកូធ្លាប់ធ្វើម្ចាស់ផ្ទះកាលពីឆ្នាំ១៩៧០និង ១៩៨៦ ហើយកាណាដាធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup ផ្នែកនារីកាលពីឆ្នាំ២០១៥ ៕ ដេវីត

...

World Cup (1) World Cup (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print