ថ្ងៃស៊ូយ! ឡើងប្រក់ដំបូលតូបឲ្យប្រពន្ធនៅក្នុងផ្សារកណ្តាល ប៉ះខ្សែភ្លើងឆក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារកណ្ដាល បានឡើងទៅប្រក់ដំបូលនៅតូបលក់ដូររបស់ខ្លួន បណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្នុងបរិវេណផ្សារកណ្ដាល តាមផ្លូវលេខ៥ កែងផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

បុរសរងគ្រោះឈ្មោះ ជា អាយុជាង៤០ឆ្នាំ មុខរបរជាអាជីវករលក់ដូរក្នុងផ្សារកណ្ដាល និងជាមន្រ្តីនគរបាលប៉ុស្តិ៍ ស្នាក់នៅខាងក្រោយព្រះបុរមរាជវាំង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះឃើញតូបរបស់ប្រពន្ធលក់ដូរធ្លោះធ្លាយ ហើយគាត់បានឡើងទៅប្រក់ដំបូលសង្ក័សីវិញ ពេលដែលគាត់ឡើងប្រក់នោះក៏ត្រូវនិងខ្សែភ្លើងបណ្ដាលឲ្យឆ្លងចរន្តអគ្គីសនីឆក់ធ្លាក់ពីលើបណ្ដាលឲ្យរងគ្រោះធ្ងន់ ។ ភ្លាមនោះប្រពន្ធរបស់គាត់និងប្រជាពលរដ្ឋនៅក្នុងផ្សារដែលបានឃើញហេតុការណ៍នោះ នាំគ្នាជួយអន្តរគមន៍ដោយយកខ្សាច់ទៅគប់លើខ្លួនជនរងគ្រោះ និងហៅរថយន្តសាមុយដឹងជនរងគ្រោះទៅសង្រ្គោះផងដែរ ។

បន្ទាប់ពីរថយន្តសាមុយមកដល់នោះបានលើកជនរងគ្រោះឡើងលើរថយន្តសង្រ្គោះផងដែរ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ៕ ស តារា

...

dara dara3 dara5 dara2 dara4 dara6 dara1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print