បោះបង្គោលជ្រុំរាជាសាជី បន្ថែមការពារក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ដឹកនាំកម្លាំងសហការប្រមាណចំនួន១៥នាក់ មធ្យោបាយដោយកាណូតចំនួន៤គ្រឿង ចុះបោះបង្គោលជ្រុំបន្ថែមការពារក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ ។

ប្រិតប្រត្តិការខាងលើធ្វើឡើងនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅបឹងទន្លេសាប ក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ ត្រង់ចំណុចលូ ២០ ស្ថិតក្នុងភូមិកំពងុប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ពិន វុទ្ធី បានឲ្យដឹងថា ការសហការគ្នាចុះបោះបង្គោលជ្រុំបន្ថែមដើម្បីការពារក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ខាងលើនេះ លទ្ធផលសម្រេចបានជាផ្លែជាផ្កានេះ ដោយបោះបង្គោលជ្រុំរាងជាសាជីបានចំនួន ១០០ជ្រុំ ស្មើរនឹងចំនួន ៣០០ដើម។

លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋជលផលបន្តថា ការដែលបោះបង្គោលជ្រុំបន្ថែមរាងជាសាជីដើម្បីការពារក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់ខាងលើនេះ វាមានសារៈសំខាន់ណាស់ដូចជា ជំរកត្រីគ្រប់ប្រភេទ។ល។ ហើយវាកាត់បន្ថយបទល្មើសនេសាទបានច្រើន ពិសេសជាងនេះទៅទៀតនោះយើងកាត់បន្ថយកម្លាំងការពារក៍បានច្រើននោះដែរ ព្រោះផ្ទៃក្រឡាក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់នេះធំ កម្លាំងតិចអាចមានការចន្លោះប្រហោងខ្លះៗនោះហើយ។

លោក នាយសង្កាត់ឋបន្តទៀតថា ការបោះបង្គោលជ្រុំរាងជាសាជីបន្ថែមដើម្បីការពារក្នុងកន្លែងអភិរក្សជលផលលើកនេះ មិនមែនទើបតែលើកទី ១នោះទេ ច្រើនលើកច្រើនសារមកហើយ ហើយកម្លាំងនៅតែព្យាយាមបន្តធ្វើជារៀងរហូតដើម្បីធនធានជលផលជាសម្បាតិធម្មជាតិយើងទាំងអស់គ្នា ប៉ុន្តែអាស្រ័យលើមានបង្គោលឈើប៉ុណ្ណោះ ព្រោះបង្គោលឈើទាំងនេះកម្លាំងបង្រ្កាបបទល្មើសនេសាទ ប្រភេទឧបករណ៍(ឈ្នក់)នាកន្លងមកនោះ តែក៍មានអ្នកឧបត្ថម្ភពីផ្សេងៗខ្លះៗនោះដែរ។

ទោសជាយ៉ាងក្តី៖ ប្រជាពលរដ្ឋស្ទើរទូរទាំងខេត្តពោធិ៍សាត់ ពិសេសប្រជានេសាទជុំវិញបឹងទន្លេសាបតែម្តង គេតែងតែសរសើលោក ពិន វុទ្ធី រូបនេះគាត់មានឆាន់ទៈរក្សាការពារខ្លាំ តាំពីគាត់នៅការពារអតីតៈ(ឡូត៍នេសាទលេខ ៦)មកម្លេះ រហូតថ្នាក់លើមើលឃើញក៍ផ្ទេរគាត់ មកការពារកន្លែងអភិរក្សជលផលកំពង់ប្រាក់សព្វថ្ងៃនេះ ខណៈកន្លែងនេះមានការពារពីមុនធ្វើឲ្យជិតរលាយសូនទៅហើយនោះ ប៉ុន្តែគេឃើញកន្លែងគាត់ការពារពីមុន(៦)សព្វថ្ងៃក៍មិនសូវសម្បូត្រីនោះដែរ ៕  បឹុម ពិន

...

1d51be44-d8d3-4361-a2af-784def191fe4 4f909915-7188-4029-a029-fd9a54bd2139 07b4f42d-5935-4b43-8c51-329b27d86613 8bbc55dd-42db-48ce-8728-2329a4332974 99f97efc-2f3e-49c7-9be9-55f344d8fa2a 459cfa34-89d2-4844-abe0-d66cb03619d2 f94f978b-4e4f-49df-b63d-b2a073a3806d f272d96e-bfca-4b9f-a828-09d2056876af

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print