Real Madrid ទម្លាក់ Bayern Munich ចេញពី Champions League ទាំងក្តីរំភើបនិងភាពចម្រូងចម្រាស

ចែករំលែក៖

ក្លិបយក្សអេស្ប៉ាញ Real Madrid បាន ទម្លាក់ជើងខ្លាំងអាល្លឺម៉ង់ Bayern Munich ចេញពីកម្មវិធី Champions League ទាំង ក្តីរំភើបផង និងភាពចម្រូងចម្រាសផង។

អ្វីដែលធ្វើឲ្យមានភាពរំភើបរីករាយនៅក្នុងការប្រកួតនោះគឺក្រុមទាំង២បានស៊ុតបាល់បញ្ចូលទីគ្នារហូតដល់ទៅ៦គ្រាប់ធ្វើឲ្យអ្នកទស្សនាជក់ចិត្តបំផុត ។

គ្រាប់បាល់ទីមួយកើតឡើងនៅនាទីទី៥៣ជាការទាត់បញ្ចូលទីរបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski ប៉ុន្តែខ្សែប្រយុទ្ធ Ronaldo របស់ក្រុម Real Madrid បានតែតបាល់បញ្ចូលទីតាមស្មើ វិញនាទីទី៧៦ ។

រំលងបាន២នាទីខ្សែការពារសញ្ជាតិ អេស្ប៉ាញ Sergio Ramos ភ្លាត់ស្នៀតទាត់បាល់ចូលទីខ្លួនឯងធ្វើឲ្យក្រុមលោក Carlos Ancelotti មានគ្រាប់បាល់នាំមុខ សាជាថ្មី។ យ៉ាងណាក៏ដោយនៅនាទីទី៨៤ Bayern សល់គ្នាត្រឹម១០នាក់ប៉ុណ្ណោះ ដោយសារ Arturo Vidal ត្រូវពិន័យកាត ក្រហមបណ្តេញចេញពីការប្រកួត។

ដោយសារតែកាលពីជើងទីមួយនៅទឹក ដីអាល្លឺម៉ង់ក្រុមការពារតំណែងជើងឯកទ្វីប អឺរ៉ុបReal Madridបានយកឈ្នះ Bayern ២-១ តែពេលប្រកួតនៅអេស្ប៉ាញ Bayern បានយកឈ្នះ ២-១ វិញត្រឹមម៉ោង៩០ នាទី។ ក្រុមទាំង២ត្រូវប្រកួតនៅក្នុងម៉ោងបន្ថែម៣០នាទី។

ក្រុម Bayern Munich រងការវាយសម្រុកយ៉ាងខ្លាំងដោយសារតែនៅសល់គ្នាតែ១០នាក់ហើយត្រូវក្រុម Real Madrid ស៊ុតបញ្ចូលទីបាន៣គ្រាប់ បន្ថែមដោយកីឡាករ Ronaldo ២គ្រាប់ (នាទីទី១០៥, នាទីទី១១០) និងកីឡាករ Marco Asensio រកបានមួយគ្រាប់នៅ នាទីទី១១២ ។

អ្វីដែលជារឿងចម្រូងចម្រាសនៅក្នុងការប្រកួតនោះគឺការផ្តល់កាតក្រហមឲ្យ កីឡាករ Arturo Vidal ពីសំណាក់អាជ្ញា កណ្តាលហាក់បីដូចជាមិនសមហេតុផល ហើយ២គ្រាប់របស់ Ronaldo ហាក់បីដូច ជាអកហ្សឺ (Offside) ។

ចំណែកលោក Carlo Ancelotti បាន និយាយថា ការធ្លាក់ចេញពីកម្មវិធីទ្វីបអឺរ៉ុបលើកនេះដោយសារតែអាជ្ញាកណ្តាលលោក Viktor Kassai កាត់សេចក្តីមិនបានល្អ។

មួយគូទៀតក្រុម Atletico Madrid ក៏ បានឈានទៅវគ្គបន្តដែរក្រោយប្រកួតស្មើជាមួយក្រុម Leicester City ១-១ សរុប ទាំង២ជើងឈ្នះ ២-១៕ ដេវីត

...

Real Madrid (2) Real Madrid (3) Real Madrid (6) Real Madrid (1) Real Madrid (5) Real Madrid (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print