កូរ៉េខាងជើងប្រកាសថានឹងសាកល្បងកាំជ្រួចមីស៊ីលជារៀងរាល់សប្តាហ៍

ចែករំលែក៖

កូរ៉េខាងជើង កាលពីថ្ងៃទី ១៧ ខែមេសា បានប្រកាសថា នឹងធ្វើការសាកល្បងកាំជ្រួចមីស៊ីលជារៀងរាល់សប្តាហ៍។មិនត្រឹមតែ ប៉ុណ្ណោះ ប្រទេសនេះបានប្រកាសថានឹង ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ ប្រសិនបើអាមេរិកមានសកម្មភាពយោធាប្រឆាំងទីក្រុង ព្យុងយ៉ាង។

សារព័ត៌មាន Straits Times បានផ្សាយ ថា នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ ព័ត៌មាន BBC ប្រចាំនៅទីក្រុងព្យុងយ៉ាង ជាមួយ រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោក Han Song Ryol បាន ប្រកាសថា កូរ៉េខាងជើងនឹងបន្តសាកល្បងកាំជ្រួចមីស៊ីលរបស់ខ្លួនជារៀងរាល់សប្តាហ៍ ហើយទន្ទឹមនឹងនោះ ក៏បានព្រមាន ពី សង្គ្រាមទ្រង់ទ្រាយធំអាចផ្ទុះឡើងប្រសិនបើ អាមេរិកមានសកម្មភាពយោធាណា មួយប្រឆាំងទីក្រុងព្យុងយ៉ាង។

លោក Han Song Ryol បានបញ្ជាក់ថា «យើងនឹងធ្វើការសាកល្បងមីស៊ីល ជា ច្រើនទៀតរៀង រាល់សប្តាហ៍ រាល់ខែ និង រាល់ឆ្នាំ ។ រាល់ពេលដែលអាមេរិកមាន សកម្មភាពយោធាណាមួយប្រឆាំងកូរ៉េខាងជើង នោះ អាចជាការចាប់ផ្តើមនៃសង្គ្រាមទ្រង់ទ្រាយធំ។

ការគំរាមរបស់កូរ៉េខាងជើង ធ្វើឡើងក្រោយពេលដែលអនុប្រធានាធិបតី អាមេរិកលោក Mike Pence ធ្វើដំណើរ ទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ហើយ ព្រមានដល់ទីក្រុងព្យុងយ៉ាងថា ដំណាក់ កាលនៃការអត់ធ្មត់ចំពោះកូរ៉េខាងជើង គឺអស់ហើយ ។

នៅថ្ងៃទី១៦ខែមេសាកូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តទៀតធ្វើឲ្យសហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយ យល់ឃើញថាកូរ៉េខាងជើង អាចសាកល្បងបរមាណូលើកទី៦ជាបន្តទៀត។ មន្ត្រីកូរ៉េខាងជើងធ្លាប់បានលើកឡើងថាមានតែ អាវុធបរមាណូបុណ្ណោះទើបអាចការពារ ការវាយប្រហារដោយយោធាពីអាមេរិកបាន។

អនុប្រធានាធិបតីអាមេរិកលោក Mike Pence នៅព្រឹកថ្ងៃចន្ទទី១៧មេសាបាន ព្រមានប្រាប់កូរ៉េ ខាងជើងថាកុំចង់សាកឲ្យសោះនឹងការប្តេជ្ញាចិត្តរបស់ លោកប្រធានា ធិបតី ត្រាំ ថ្វីដ្បិតតែព្យុងយ៉ាងមានកម្មវិធី មីស៊ីលអន្តរទ្វីបនិងនុយក្លេអ៊ែរក៏ដោយ!!។ នេះជាសេចក្តីថ្លែងមួយនៅពេលដែល លោក Pence បានអញ្ជើញទៅដល់ក្បែរ តំបន់ព្រំដែនរវាងកូរ៉េខាងត្បូង នឹងកូរ៉េ ខាងជើង។

នៅ ឱកាសសន្និសីទសារព័ត៌មានមួយនៅទីក្រុងសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូង អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានព្រមានប្រាប់កូរ៉េខាងជើងនៅថ្ងៃចន្ទទី១៧ ខែមេសាថា កុំចង់សាកឲ្យសោះនឹងការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីព្រោះនយោបាយ អាមេរិកសព្វថ្ងៃវាខ្លាំងជាងមុន។ អនុប្រធា នាធិបតីអាមេរិក បានគូសបញ្ជាក់ទៀតថា កាលពី អំឡុង ២សប្តាហ៍កន្លងទៅនេះ ពិភពលោកក៏បានឃើញផ្ទាល់នឹងភ្នែកស្រាប់នូវឥទ្ធិពលនិងការ ប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិកថ្មីជាអាទិ៍នៅក្នុង ប្រតិបត្តិការនានាដែលបានធ្វើឡើងនៅស៊ីរីនិងអាហ្វហ្គានីស្ថាន។

សេចក្តីថ្លែងរបស់លោក Pence គឺចង់សំដៅទៅលើការវាយប្រហារដ៏ខ្លាំងក្លារបស់អាមេរិកប្រឆាំង នឹងមូលដ្ឋានអាកាសចរណ៍នានារបស់របបស៊ីរីនិងការទម្លាក់មេគ្រាប់បែកប្រឆាំងនឹងពួកជីហាតដអ៊ិស្លាមនៅ អាហ្វហ្គានីស្ថាន។

គួររំលឹកថា លោកDonald Trump ធ្លាប់បានសន្យាកាលពីថ្ងៃព្រហស្បតិ៍មុនថាលោកនឹងដោះស្រាយបញ្ហាកូរ៉េខាងជើង ហើយលោកក៏ធ្លាប់បានជូនដំណឺងអំពីការបញ្ជូននាវាផ្ទុកយន្តហោះ Carl Vison ដែលអមដំណើរដោយនាវាបាញ់មីស៊ីល៣គ្រឿង ហើយបន្ទាប់មកទៀត លោកក៏បាន រំលឹកដែរពីនាវា Armada មួយគ្រឿងដែល មានទាំងនាវាមុជ ទឹកផង។

ជាបន្ទាន់នោះ ថ្នាក់ដឹកនាំជាន់ខ្ពស់លេខពីររបស់កូរ៉េខាងជើង បានប្រតិកម្មតបត អាមេរិកវិញកាលពីថ្ងៃសៅរ៍មុនដោយបានអះអាងថា កូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេចដែរដើម្បីវាយប្រហារតបតនឹង សង្គ្រាមគ្រប់ប្រភេទ។

សូមបញ្ជាក់ថា អនុប្រធានាធិបតី អាមេរិក បានអញ្ជើញទៅដល់កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យទី១៦ ខែមេសាហើយត្រូវ អញ្ជើញទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េនៅពេលព្រឹកមិញនេះ។ នៅទីនោះហើយដែលលោក Pence បានថ្លែងបញ្ជាក់ថា អាមេរិកលែងមាននយោបាយអត់ធ្មត់ទៀតឡើយនៅចំពោះមុខរបប ព្យុងយ៉ាង ហើយអាមេរិកក៏នឹងប្រឆាំងឲ្យអស់រាល់ការវាយប្រហារនានានិងតបតវិញ ប្រកបដោយ ប្រសិទ្ធភាពរាល់ការប្រើប្រាស់អាវុធធម្មតាឬក៏ អាវុធនុយក្លេអ៊ែរ។ លើសពីនេះលោក Mike Pence ថែមទាំងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបង្កើនការគាប សង្កត់ទៅ លើកូរ៉េខាងជើងឲ្យកាន់តែខ្លាំងថែមទៀត។

នៅប្រទេសជប៉ុនវិញ នាយករដ្ឋមន្ត្រី ជប៉ុន លោក សុីនហ្សូ អាបេ បានអំពាវនៅថ្ងៃចន្ទមុននេះដែរសុំឲ្យកូរ៉េខាងជើងធ្វើការ អត់ធ្មត់និងចៀសវាងការរករឿងបង្កហេតុនានាថ្មីៗទៀត ដោយគោរពទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិព្រមទាំងបោះបង់ចោលផងដែរនូវកម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពី របបព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលមិនបានជោគជ័យនៅថ្ងៃ អាទិត្យមុននេះ មក៕

South-Korean (3) South-Korean (2)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print