ក្លិប Birmingham City បានតែងតាំង លោក Harry Redknapp ជាអ្នកចាត់ការ ទូទៅថ្មីបន្ទាប់ពីលោក Gianfranco Zola សម្រេចចិត្តលាលែងចេញពីតំណែង។
អ្នកចាត់ការទូទៅសញ្ជាតិអុីតាលីលោក Gianfranco Zola បានលាលែងពីតំណែង បន្ទាប់ពីក្រុម Birmingham City ចាញ់ក្រុម ខ្សោយ Burton Albion ដោយលទ្ធផល 2-0 កាលពីថ្ងៃចន្ទ។ បរាជ័យនេះធ្វើឲ្យក្រុម Birmingham City ឈរលើក្រុមដែលត្រូវកាត់ចោលទៅលេងក្នុង League 1 តែ៣ ពិន្ទុ ខណៈដែលនៅសល់តែ៣ប្រកួតទៀតសម្រាប់រដូវកាលនេះ ។
ចំណែកលោក Harry Redknappពុំទាន់ បានដឹកនាំក្លិបណាមួយឡើយបន្ទាប់ពីចាក ចេញពីក្រុម Queens Park Rangers ក្នុង ឆ្នាំ២០១៥។ អ្នកចាត់ការវ័យ៧០ឆ្នាំរូបនេះ បានទៅដឹកនាំក្រុមជម្រើសជាតិហ្ស៊កដង់មួយរយៈពេលខ្លីកាលពីឆ្នាំមុនហើយធ្វើជាទីប្រឹក្សាដល់លោក Darren Wassall នៅ ក្នុងក្លិប Derby County ៕ ដេវីត
...