យន្តហោះទម្លាក់គ្រាប់បែកពីរគ្រឿង ប្រភេទ Tu-95 របស់រុស្ស៊ី ត្រូវបានយន្ត ហោះចម្បាំង បំបាំងកាយអាមេរិកពីរគ្រឿង ប្រភេទ F-22 Raptor ដែលជាយន្តហោះ ទំនើបបំផុត លើពិភពលោក បានទៅរារាំង យន្តហោះ រុស្ស៊ីដែលបានចូលទៅកាន់ដែនអាកាសអន្តរជាតិនៅឆ្នេរសមុទ្រ រដ្ឋអាឡា ស្កា កាលពីថ្ងៃទី១៧ខែមេសា។
ហេតុការណ៍ខាងលើកើតឡើងក្នុង ពេលដែលយន្តហោះរុស្ស៊ី បានចូលទៅក្នុង ដែនអាកាស ស្ថិតក្រោមការការពាររបស់ អាមេរិក។ ព័ត៌មានខាងលើត្រូវបានមន្ទីរ បញ្ចកោណ អាមេរិកប្រកាសឲ្យដឹងនៅថ្ងៃ ទី១៨ ខែមេសា។
មន្ត្រីយោធាអាមេរិកមួយរូបដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា កម្លាំងទាហាន អាមេរិក បានបំពេញការងារយ៉ាងល្អ ដើម្បីសុវត្ថិភាពរបស់អាមេរិក។ យន្តហោះរបស់រុស្ស៊ីបានហោះហើរចម្ងាយពីកោះ Kodiak ប្រមាណ១៦០គីឡូម៉ែត្រ។ នៅ ពេលដែលទៅរារាំង កម្លាំងទាហានអាកាសអាមេរិកនិងរុស្ស៊ីមិនបានទំនាក់ទំនងណា មួយតាមវិទ្យុទាក់ទងនោះឡើយ។
ហេតុការណ៍ខាងលើ តំណាងរាស្ត្រ អាមេរិកមកពីទីក្រុង Illinois លោក Adam Kinzinger បានបញ្ជាក់ថា ទីក្រុងមូស្គូមានចេតនាបង្ហាញឥទ្ធិពលយោធារបស់ខ្លួន តាមរយៈការហោះហើរចូលទៅកៀកទឹកដីអាមេរិក ក្នុងគោលដៅចង់ដឹងថាតើអាមេរិកមានប្រតិកម្មបែបណា។
លោក Adam Kinzinger បញ្ជាក់ថា ការណ៍ដែលរុស្ស៊ីបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកទៅជាប់ព្រំដែនអាមេរិកគឺដើម្បីបង្ហាញពី សមត្ថភាពយោធាឲ្យអាមេរិកបានដឹងថារុស្ស៊ីមានកម្លាំងខ្លាំងប៉ុនណា។
ទំនាក់ទំនងរវាងអាមេរិកនឹង រុស្ស៊ី ប្រឈមមុខតានតឹងដាក់គ្នាក្រោយពេលដែលប្រធានាធិបតីអាមេរិក ដូណាលត្រាំចេញបញ្ហាឲ្យបាញ់មីស៊ីល៥៩ដើម ប្រភេទ Tomahawk ទៅលើទីតាំងទាហានអាកាស របស់ស៊ីរី។ ខុសពីពេលឃោសនាបោះ ឆ្នោត លោកត្រាំដូចជា បង្ហាញពីការមន្ទិល សង្ស័យ ខ្វះទំនុកចិត្តទៅលើទំនាក់ទំនាក់ទំនងជាមួយរុស្ស៊ី។
កាលពីសប្តាហ៍កន្លងមកប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានប្រកាសនៅក្នុងសន្និសីទកាសែតនៅសេតវិមានថា «ចាប់តាំងពីពេលនេះទៅទំនាក់ទំនងរវាងអាមេរិកនឹងរុស្ស៊ីមិនល្អនោះឡើយ ហើយអាចធ្លាក់ចុះក្នុងកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ។
ដោយឡែកប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក៏បានវាយតម្លៃពីកម្រិត ជឿជាក់គ្នា រវាងទីក្រុងមូស្គូនឹងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីប្រធានាធិបតីត្រាំឡើងកាន់តំណែង៕
ប្រែសម្រួល៖ ម៉ែវ សាធី