ឃាត់មុខសញ្ញាគាស់ផ្ទះ៣នាក់បានជាបន្តបន្ទាប់ នៅស្រុកកោះធំ និងបក្ខពួក២នាក់ទៀតកំពុងតាមចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល សមត្ថកិច្ចនគរបាលប៉ុស្ដិ៍សំពៅពូនបានឃាត់ខ្លួនមុខសញ្ញាចោរកម្ម៣នាក់ ក្នុងចំណោមបក្ខពួកទាំង៥នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំចាត់ការបន្តទៅសាលាដំបូងតាមនីតិវិធី និង២នាក់ទៀតកំពុងរត់គេចខ្លួន ដែលបានប្រព្រឹត្តទៅកាលពីវេលាម៉ោងប្រមាណជា៧ និង៣០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ឃុន លាងឆេង ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ។

មុខសញ្ញាចោរកម្មទាំង៥នាក់ខាងលើ ១-ឈ្មោះ យ៉ុម ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ(ឃាត់ខ្លួន) , ២-ឈ្មោះ ចាន់ថា សុជាតិភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន) ,៣-ឈ្មោះ លន លីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន) ,៤-ឈ្មោះ ពៅ វណ្ណារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ (គេចខ្លួន) និង៥-មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

វត្ថុតាងចាប់យកមាន ៖  ១-ចង្ក្រានដី០១ , ២-ដំបងឈើត្នោត០១កំណាត់ ប្រវែង១២៨ស.ម ទទឹង១២ស.ម , ៣-មេសោរទ្វារបន្ទប់០១ ។

ចំណែកសម្ភារៈបាត់បង់រួមមាន ៖ ខ្សែដៃមាស២ខ្សែ ទម្ងន់៣ដំឡឹង ,ខ្សែដៃផ្លាកទីន១ខ្សែ ,ខ្សែកផ្លាកទីន១ខ្សែ , ចិញ្ចៀនផ្លាកទីន២វង់ , ក្រវិលផ្លាកទីន១គូ ,សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក ។

គួររំឭកថា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ៧និង៣០នាទី នៅចំណុចផ្ទះឈ្មោះ ឃុន លាងឆេង ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ខណៈម្ចាស់ផ្ទះចេញទៅឆេងម៉េង មានករណីចោរចូលគាស់ផ្ទះបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើន រួចក៏បានដាក់ពាក្យប្តឹងមកសមត្ថកិច្ចជួយអន្តរាគមន៍ ។

សមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូនបានចុះពិនិត្យដល់កន្លែងកើតហេតុ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ុម ភារម្យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកោះធំ  ។

ជនសង្ស័យឈ្មោះ យ៉ុម ភារម្យ បានឆ្លើយថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពចូលគាស់ផ្ទះរបស់ឈ្មោះ ឃុន លាងឆេង ជាមួយនិងបក្ខពួកខ្លួន៤នាក់ទៀត ។

បច្ចុប្បន្នជនសង្ស័យ៣នាក់ឃាត់ខ្លួនខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់បន្តតាមនីតិវិធី ៕ ស្អាងជ័យ

dragon (1) dragon (2) dragon (3) dragon (4)

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print