ហេតុអ្វីបានជានាយករដ្ឋមន្ត្រីអង់គ្លេសស្នើបោះឆ្នោតមុនអាណត្តិ

ចែករំលែក៖

ការបោះឆ្នោតនៅអង់គ្លេស ត្រូវធ្វើ ឡើងនៅ៣ឆ្នាំខាងមុខទៀត ប៉ុន្តែនាយក រដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានស្នើឲ្យរៀបចំការបោះឆ្នោត មុនកំណត់ នៅថ្ងៃទី៨ ខែមិថុនាខាងមុខ។

ជាមួយនឹងការគាំទ្រ ពីគណបក្ស ប្រឆាំង សំណើបោះឆ្នោតមុនអាណត្តិរបស់ លោកស្រី មិនពិបាកនោះឡើយដោយ ពេលនេះលោកស្រីទទួលបានការគាំទ្រពីតំណាងរាស្ត្រ២/៣នៅក្នុងសភា ។ បើទោះបីយ៉ាងណាក្តីការបោះឆ្នោតនៅក្នុងសភា អង់គ្លេសស្តីពីគម្រោងខាងលើត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា មុននេះ។

គោលដៅ ដែលជំរុញឲ្យ លោកស្រី ស្នើបោះឆ្នោត មុនកំណត់គឺដើម្បីទប់ស្កាត់ការបែកបាក់នៅក្នុងសភា និងប្រទេសជាតិ ពិសេសគឺតំបន់ស្វយ័តក្នុងប្រទេសអង់ គ្លេស ក្នុងនោះមានស្កុតឡេនជាដើម ពេលលោកស្រីចាប់ផ្តើម ពិភាក្សាពីការ ចាកចេញពី អឺរ៉ុប។

តាមធម្មតា ការបោះឆ្នោតសភា នៅអង់គ្លេស ត្រូវប្រព្រឹត្តទៅនៅឆ្នាំ ២០២០ ឯណោះ ប៉ុន្តែ ដោយសារអង់គ្លេសត្រូវចរចាជាមួយអឺរ៉ុប២ឆ្នាំ ដើម្បីអាចដើរចេញ ពីអឺរ៉ុប ឲ្យដាច់ស្រឡះ នៅរវាងឆ្នាំ២០១៩ នាយករដ្ឋមន្ត្រី តេរេសា ម៉ៃ ចង់ឲ្យអង់គ្លេស បោះឆ្នោតសភា ថ្ងៃ៨មិថុនា មុនកាល កំណត់។

នាយករដ្ឋមន្ត្រី អង់គ្លេសប្រាប់ថា លោក ស្រីរារែកចិត្តដែរ តែលោកស្រីចង់ឲ្យសភាមានសំឡេងបក្សកាន់អំណាចភាគច្រើន ដើម្បីពង្រឺងរដ្ឋាភិបាល សម្រួលក្នុងពេលអង់គ្លេសត្រូវចរចាប្រេចស៊ីត ជាមួយអឺរ៉ុប។ សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស បក្សប្រឆាំង នៅសភា សព្វថ្ងៃនេះចង់បង្អាក់ការងារ របស់លោកស្រី ហើយដោយសារជំហរ បក្សប្រឆាំង សមត្ថភាពចរចាប្រេចស៊ីត របស់រដ្ឋាភិបាលអាចនឹងចុះខ្សោយ ប្រឈម នឹងដៃគូចរចាជាសហភាពអឺរ៉ុប៕

THU-TUONGANH

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print