សិល្បករ និងអភិបាលខណ្ឌមានជ័យចុះសួរសុខទុក្ខភរិយាលោក រិន សាវ៉េត ដែលឈឺធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ថានភាពជំងឺមហារីកសុដនរបស់ភរិយាតារាចម្រៀង រិន សាវ៉េតនៅមិនទាន់បានធូស្រាលនៅឡើយគ្រាដែលសភាពជំងឺបានរីករាលដាលដល់សួតនិងខួរក្បាល។ ស្ថិតក្នុងស្ថានភាពលំបាកនេះដែរគេបានឃើញវត្តមានសិល្បករ និងអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី បានចុះទៅសាកសួរសុខទុក្ខដោយផ្ទាល់និងប្រគល់ជូនថវិកាមួយចំនួនដើម្បីឲ្យលោក រិន សាវ៉េតដោះស្រាយបញ្ហាចំពោះមុខ។

ការចុះជួបនិងសាកសួរសុខទុក្ខផ្ទាល់ពីសិល្បករ និងមន្ត្រីសាលារាជធានីភ្នំពេញនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៩ មេសា ឆ្នាំ២០១៧នេះ។ សិល្បករដែលបានចូលរួមសួរសុខទុក្ខផ្ទាល់នៅពេលនោះមានដូចជាអតីតតារាកំប្លែង នាយ ឃ្លោក ប្រធានក្រុមហ៊ុនអ៊ីវ៉ូ លោកអ៊ឹម ជីវ៉ា លោក ប៊ី លីហួរ លោកស្រី សុខាជាដើម។

លោក រិន សាវ៉េតបញ្ជាក់ថា ស្ថានភាពជំងឺរបស់ភរិយាហាក់មិនមានការប្រសើរខ្លាំងនៅឡើយ។   ទោះបីជាយ៉ាងណាលោករិន សាវ៉េតបញ្ជាក់ថាលោកសម្រេចចិត្តមិនយកភរិយាចេញទៅពេទ្យក្រៅប្រទេសនោះទេដោយទុកជូនក្រុមលោកគ្រូពេទ្យខ្មែរនៃពេទ្យរូស្ស៊ីជាអ្នកព្យាបាលដែលមានជំនាញហើយកន្លងមកគឺបានជួយព្យាបាលប្រពន្ឋរបស់លោកយ៉ាងយកចិត្តទុកដាក់បំផុតដែលនេះជាកាយវិការល្អនិងជាគុណធម៌ប្រពៃមួយផងដែរ។លោកថាប្រពន្ឋលោកកម្លាំងខ្សោយណាស់ទៅព្យាបាលស្រុកគេមិនបាននោះទេផ្លូវវែងឆ្ងាយលោកមានតែពេទ្យខ្មែរយើងប៉ុណ្ណោះ។ការព្យាបាលមួយរយៈនេះខាងមន្ទីរពេទ្យគេជួយខាងកន្លែងស្នាក់នៅមិនបង់ប្រាក់បូករួមថ្នាំខ្លះគេជួយហើយថ្នាំខ្លះយើងក័ត្រូវទិញដោយខ្លួនឯងដែលនេះចាត់ទុកថាជួយយើងច្រើនដែរ។

តាមការបញ្ជាក់ពីលោក រិន សាវ៉េត បានឲ្យដឹងថា ភរិយាដោយដំបូងឡើយអាការ មិនសូវជាធ្ងន់ធ្ងរឡើយ ប៉ុន្តែក្រោយបានចាក់ថ្នាំគីមី បន្ថែមដើម្បីសម្លាប់មេរោគមហារីកដែលមានពីមុនមក ជំងឺកាន់តែធ្វើទុក្ខឡើងៗ។លោកថា មិនត្រឹមតែមានជំងឺមហារីកត្រង់សុដន់១មុខឡើយ ភរិយារបស់លោកត្រូវបានមេរោគនោះរីករាលដាលស្ទើរពេញខ្លួនទាំងអស់ហើយ ពោលគឺនៅត្រង់ខួរក្បាល និងសួតជាដើម ក៏មានដែរ។ លោកបានរៀបរាប់បន្តថា ភរិយារបស់ខ្លួនបន្ទាប់ពីចាក់ថ្នាំគីមីលើកទី៤មក បានធ្វើទុក្ខដល់ខួរក្បាល ក្បាលចាប់ផ្ដើមឈឺកាន់តែខ្លាំងស្ទើរផ្ទុះសន្លប់ ដោយទ្រាំមិនបានក៏នាំមកសម្រាកនៅមន្ទីរពេទ្យ។

បន្ទាប់មកគ្រូពេទ្យ បានយកទៅស្គែនមើលក្បាល ក៏ឃើញមេរោគមហារីកនោះនៅក្នុងខួរក្បាលទៀត។ បន្ទាប់មកចាក់ថ្នាំគីមីព្យាបាលនៅត្រង់ខួរក្បាលក៏នាំឲ្យហត់ គ្រូពេទ្យពិនិត្យសួតមើល ឃើញមានមហារីកនៅត្រង់សួតទៀត។លោកថាពេលនេះមានតែពឹងលើពេទ្យទេលោកគ្មានអ្វីជួយបានក្រៅតែពីកម្លាំងកាយចិត្តនៅក្បែរគាត់ទោះហត់នឿយយូរបែបណាក៍លោកនៅតែក្រាញននៀលស៊ូជាមួយភរិយាជានិច្ច។

តារាកំប្លែងនាយឃ្លោកដែលឆ្លៀតពេលមកសួរសុខទុក្ខក្នុងនាមជាអ្នករៀមច្បងសិល្បៈបានឲដឹងថាលោកបានមកសួរសុខទុក្ខប្រពន្ឋលោករិន សាវ៉េតជាមួយលោកអភិបានខណ្ឌមានជ័យដែលតែងតែជួយសង្គមច្រើនមិនថាតែផ្នែកសិល្បៈឡើយ។លោកថាមានតែការសួរសុខទុក្ខនិងពិតជាបារម្ភណាស់ចំពោះស្ថានភាពជំងឺប្រពន្ឋលោកសាវ៉េតដែលស្ថិតក្នុងដំណាក់កាលមួយមិនសូវអំណោយផលឡើយ។គ្មានអ្នកណាមួយចង់លំបាកឡើយនិងគ្មានអ្វីជាអមតៈដែរមានតែអំពើល្អប៉ុណ្ណោះដែលស្តែងឲ្យឃើញពីតម្លៃរបស់មនុស្ស៕ វឌ្ឍនា

...

vuthy (8) vuthy (7) vuthy (6) vuthy (4) vuthy (5) vuthy (2) vuthy (1) vuthy (3) vuthy (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print