ស្រវឹងធ្លាក់ភ្នែក បើករថយន្តមិនទាន់ដល់ផ្ទះផងបុករបាំងថ្មពុះចែកទ្រូងផ្លូវ ដាច់កាឡេកង់មុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខូចខាតមុខខាងឆ្វេងនិងកាឡេទៅមុខលែងរួច កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ២០ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចស្តុបទួលទំពូង ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

អ្នកបើកបររថយន្តបង្កហេតុដែលមានជាតិស្រវឹងក្នុងខ្លួនមានឈ្មោះ ហូវ គឹមឈូង មុខរបរមីញូស័រ ស្នាក់នៅម្ដុំសំណង់១២។

បើតាមការរៀបរាប់ទាំងស្រវឹងរបស់បុរសអ្នកបើកបរបានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានចេញមកពីផឹកសុីជាមួយមិត្តភក្ភិនៅហាងមួយកន្លែងនៅម្ដុំបឹងត្របែករួចបានបើករថយន្តម៉ាកវីសស្តូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Q-2894 តាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីកើតទៅលិចគោលបំណងត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុរថយន្តក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងតែរបាំងថ្មរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបែកកង់មុខខាងឆ្វេងនិងដាច់កាឡេកង់ទៅមុខលែងរួចរងកាខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងអ្នកបើកបរទៅអធិការខណ្ឌចំការមនរងចាំដោយស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ

...

Gim (5) Gim (1) Gim (4) Gim (2) Gim (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print