អ្នកបើកបររថយន្តក្រុងរឹទ្ធមុន្នី ងោកពេលបើកបរក្រឡាប់ធ្លាក់ស្រែរបួស៧នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រថយន្តដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនរឹទ្ធមុន្នីបានក្រឡាប់ធ្លាក់ចូលក្នុងស្រែបណ្តាលអោយអ្នកជិះនៅក្នុងរថយន្តរងរបួស៧នាក់ ក្នុងចំណោមអ្នកជិះ៣០នាក់ ដោយសារតែអ្នកបើកបរងោក ។

12026683_887392058018869_762608662_n

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីយប់ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុជន រថយន្តក្រុងដឹកអ្នកដំណើរ របស់ ក្រុមហ៊ុនរឹទ្ធមុន្នី ពាក់ស្លាកលេខ ភ្នំពេញ ៣A-០២២៦ បានដឹកអ្នកដំណើរប្រមាណ៣០នាក់ ក្នុងទិសដៅពីលិចទៅកើត នៅពេលមលដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបរងងុយដេក ក៏ងោកមួយភាំង បណ្តាលអោយរថយន្តរេចង្កូត ដោយឡែកអ្នកធ្វើដំណើរក្នុងរថយន្តភ័យស្លន់ស្លោ ស្រែកទ្រហឹងពេញឡាន បណ្តាលឲ្យរថយន្តក្រឡាប់ធ្លាក់ចូលស្រែតែម្តង ចំណែកមនុស្សស្រីប្រុសចំនួន៧នាក់រងរបួសធ្ងន់ស្រាល ត្រូវរថយន្តដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិបរិបូរណ៍ ។

ដោយឡែកអ្នកបើកបររថយន្តនិងព្រូរថយន្ត បានចុះពីរថយន្តគេចខ្លួនបាត់តែម្តង ។ បច្ចុប្បន្នរថយន្តត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយល័យចរាចរណ៍ផ្លូវគោក ៕

12032565_887392414685500_1047811805_n 12030688_887392361352172_963951901_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print