ភ្នំពេញ៖ កម្លាំងនគរបាលនាយក ដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារ អនីតិជនក្រសួងមហាផ្ទៃដោយមានការចូលរួមពីតំណាងស្ថាបនតុលាការសហ ការជាមួយអាជ្ញាធរមូលដ្ឋាននាវេលា ម៉ោ៣និង៥០នាទីរសៀលថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៥ បានចុះឆែកឆេរទីតាំង អង្គការអភិវឌ្ឍន៍គុណភាពការងារបន្ទាប់ ពីមានបណ្ដឹងពីពលរដ្ឋថាបានបោកប្រាស់ យកលុយម្នាក់ៗពី៣៥០ទៅ៥០០ដុល្លារដូចនៅក្រុមហ៊ុននេះបោកប្រាស់នៅខណ្ឌសែនសុខដែរ ។
អង្គការអភិវឌ្ឍន៍គុណភាពការងារ មានទីតាំងក្នុងបុរី ឡាយ គង់ ស្ថិតនៅ ផ្ទះលេខ១៤ ផ្លូវលេខ២ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាសាខាក្រុមហ៊ុនជិនវណ្ណដាមេនផៅវ័រ។ ក្នុងប្រតិបត្ដិការចុះឆែកឆេរទីតាំងអង្គការអភិវឌ្ឍន៍គុណភាពការងារខាងលើ គឺដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាន នាយកដ្ឋានប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជន លោកឧត្ដមសេនីយ៍ទោ សាយ ម៉េងឈាង អនុប្រធាននាយកដ្ឋានលោក គឹម ចន្ដា នាយការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនរាជធានី ភ្នំពេញនិងមានការសម្របសម្រួលពី លោក តុប ឈុនឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
សូមបញ្ជាក់ថា កាលពីម៉ោង១១ និង៣៥នាទីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៥ សមត្ថកិច្ចម្រុះបានចុះឆែកឆេរ និងបិទទ្វារទីស្នាក់ការក្រុមហ៊ុន ជិន វណ្ណដា មេនផៅវើរខូអិលធីឌី ដែល មានទីតាំងចំណុចផ្ទះលេខ ២០A ផ្លូវ បេតុងក្រុម០២ ភូមិទឹកថ្លា សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ដងរួចមកហើយ ។
លោកឧត្ដមសេនីយ៍ទោ ជីវ ផល្លី ឱ្យដឹងថា ដោយសារមានពលករជា ច្រើននាក់បាននាំគ្នាទៅដល់កន្លែងធ្វើការ របស់លោក ហើយនាំគ្នាប្ដឹងពី ក្រុមហ៊ុន ជិន វណ្ណដា មេនផៅវើរ ខូអិលធីឌីថា បានឆរបោកពួកគាត់ទៅ ធ្វើការនៅប្រទេសថៃនិងបានអោយពួកគាត់បង់ប្រាក់ពីម្នាក់ពី ៣៥០ដុល្លារ ទៅដល់ ៥០០ដុល្លារ រហូតដល់ ៧០០ដុល្លារ ក្នុងម្នាក់ៗតែបែជានាំយក ពួកគាត់ទៅទម្លាក់ចោលនៅព្រំដែនថៃ ទៅវិញទើបនៅព្រឹកខាងលើលោកបាន ដឹកនាំគណះកម្មការចម្រុះចុះមកទីតាំងខាងលើដើម្បីត្រួតពិនិត្យនិងប្រមូលយកឯកសារពាក់ព័ន្ធមួយចំនួនយកទៅ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនព្រមទាំងបានបិទទ្វាផ្ទះរបស់ស្នាក់ការក្រុមហ៊ុន ជិន វណ្ណដា មេនផៅវើរខូអិលធីឌីជាបណ្ដោះអាសន្នសិនរង់ចាំដំណោះពេលក្រោយ ។
លោកប្រាប់បន្ដថា ក្នុងការឆែក ឆេរនិងបិទទីតាំងខាងលើគណះកម្មការ ចម្រុះបានសម្រេចដកហូតឯកសារមួយចំនួនដូចខាងក្រោមរួមមានលិខិតឆ្លង ដែនចំនួន១៨៩ក្បាល អត្ដសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរចំនួន២៦ច្បាប់ សៀវ ភៅគ្រួសារចំនួន២៤ក្បាល ប័ណ្ណព្រំដែន ចំនួន២១ក្បាល វិក័យប័ត្រមួយចំនួន បញ្ជីឈ្មោះពលករមួយចំនួន កំព្យូទ័រ ចំនួន២គ្រឿង CPUចំនួន២គ្រឿង និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ៕
ដោយ៖ ភារ៉ា ដង្កោ