ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះថា បានលូកលាន់ឱបថើប និងប្រទូសកេរខ្មាស និងរំលោភ តែមិនបានសម្រចកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅក្នុងកាសីុណូភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះឃុល ខុន អាយុ១៨ឆ្នាំ មុខរបរ កូនកាំបិតនៅកាសីុណូ មានទីលំនៅភូមិអន្សោង ឃុំតាអោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណេកនារីរងគ្រោះមានឈ្មោះ ត. ម.ឡ. អាយុ២១ឆ្នាំ ។
ប្រភពបន្តថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលក្រុងបាវិតបានទទួលពាក្យបណ្តឹង១ច្បាប់ពីនារីរងគ្រោះប្តឹងថា ជនសង្ស័យបានធ្វើសកម្មភាព ប្រទូស្តកេរខ្មាស ។ ក្រោយពីទទួលបានពាក្យបណ្ដឹងសមត្ថកិច្ចនគរបាលបានចុះស្រាវជ្រាវ និងឃាត់យុវជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រទូសកេរខ្មាស(ច្របាច់ដោះនិងអោបថើប) ជនរងគ្រោះ ប្រាកដមែន តែមិនបានស៊ីជំរៅនោះទេ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន