បុរសជនជាតិស៊ុយអែតម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះជួលរហូតស្អុយទើបដឹង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនបរទេសសញ្ជាតិស៊ុយអែតម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់នៅលើគ្រែពូកក្នុងផ្ទះជួលបន្ទប់លេខ៨ ជាន់ផ្ទាល់ដីជាប់បឹងកាឡូមានរិទ្ធ មុខផ្ទះសំណាក់យីហោ ហាចហ៊ុន ស្ថិតក្នុង ក្រុម៣ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ។ សពជនបរទេសដែលស្លាប់ហើមស្អុយហើយគ្មានសំលៀកបំពាក់នេះ ត្រូវគេប្រទះឃើញនៅវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនជាតិ ស៊ុយអែតនេះ បានស្លាប់ជាច្រើនថ្ងៃមកហើយៗនៅមុនពេលប្រទះឃើញសពនេះ បើយោងតាមការអះអាងពីម្ចាស់ផ្ទះជួលបាន និយាយប្រាប់សមត្ថកិច្ចថា មុនដំបូងម្ចាស់ផ្ទះបានចេញទៅបោសសម្អាតមុខបន្ទប់ ពេលនោះក៏ធុំក្លិនស្អុយភាយៗចេញមកពីក្នុងបន្ទប់។ ដោយមានការសង្ស័យម្ចាស់ ផ្ទះក៏បង្ហើបបង្អួចមើលស្រាប់តែឃើញជន រងគ្រោះដេកស្លាប់ហើមស្អុយរលួយរុយ រោមពេញរាងកាយទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរង គ្រោះដែលស្លាប់មានឈ្មោះ LONN STROM ROGER ភេទប្រុស អាយុ៤៤ឆ្នាំ កើតថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧៣ សញ្ជាតិ ស៊ុយអែត ជានិវត្តជន កាន់លិខិតឆ្លងដែន លេខ 92305645 មានសុពលភាពដល់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ទិដ្ឋាការលេខ EI 01112404 មានសុពល ភាពដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧។

សមត្ថកិច្ចបានបន្ថែមទៀតថា បើយោងតាមការអះអាងពីម្ចាស់ផ្ទះជួលឈ្មោះ ឈួន យ៉េន ភេទប្រុស អាយុ៤៩ឆ្នាំ បាន រៀបរាប់ថា ជនរងគ្រោះបានមកជួលបន្ទប់ លេខ៨ ស្នាក់នៅមានរយៈពេលជិត១ខែ មកហើយ គឺគាត់បានមកជួលកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងការស្លាប់ជនបរទេសនេះដែរបើឆ្លងតាមការពិនិត្យអាចសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

ក្រោយពីធ្វើកោសល្យវិច័យហើយនោះ សាកសពជនរងគ្រោះត្រូវបានដឹកបញ្ជូនយកទៅរក្សាទុកបណ្តោះអាសន្ននៅសាលតម្កល់សពនៃមន្ទីរពេទ្យបង្អែកខេត្តព្រះ សីហនុដើម្បីដំណើរការនីតិវិធីបន្ត៕ ឆ្លាម សមុទ្រ

...

sihanouk (5) sihanouk (6) sihanouk (1) sihanouk (4) sihanouk (3) sihanouk (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print